សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​១០:០៥​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​ឡើង គ្រង​រាជសម្បត្តិ​គម្រប់ ៥០​ឆ្នាំ​របស់ ព្រះមហាក្សត្រ​ព្រុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់​។​

​ហ្វេ​ស​ប៊ុ​ករប់​សម្តេច​ក៏បាន​ជូនដំណឹង​ថា​«​នៅ​ព្រឹក ថ្ងៃទី​៧ ខែតុលានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​អញ្ជើញ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ដោយ​សុខ​សុវត្ថិភាព​​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) ។​សូម​ជូនពរ​បងប្អូន​ជន​ប្រជាពលរដ្ឋ​ជួបតែ​សេចក្តីសុខ និង​រីករាយ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ទាំងអស់គ្នា​»​។​

​ការអញ្ជើញ​ទៅ​ប្រទេស​ព្រុយណេ របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែតុលា តប​តាម​ការអញ្ជើញ​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ ។ កម្ពុជា និង​ព្រុយណេ មាន​ទំនាក់ទំនង​មិត្តភាព​និង​​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ហើយ​តាមរយៈ​ការអញ្ជើញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​នេះ​បានបញ្ជាក់​ពី​​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី រវាង​កម្ពុជា និង​ព្រុយណេ​។​

​នៅ​ព្រុយណេ​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) និង​បណ្តា​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​។ ព្រះរាជ​ពិធី​នេះ​ក្រៅពី​មានការ​អញ្ជើញ​​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​ប្រមុខ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ចូលរួម​ផងដែរ​៕​MN/ដោយ​៖​វាសនា​

(រូប៖FB)

 

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: