សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុខ​សុវត្ថិភាព​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយដោយ​សុវត្ថិភាព​បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​២ គឺ APEC នៅ​វៀតណាម និង​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ នៅ​ប្រទេស​ហ្វីលីពីន​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំងអស់​គឺ​បានបញ្ចប់​ទៅដោយ​ល​ទ្ឋ​ផល​ល្អ​ដែល​ផ្តល់នូវ​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជាតិ​ទាំង​អស់នៃ​ប្រទេស​​ជា​សមាជិក​អាស៊ាន​ក្នុងនោះ​ក៏មាន​ឯកសារ​ព្រមព្រៀង​មួយ​ដ៏​សំខាន់បំផុត​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​ដឹកនាំ​អាស៊ាន​កាលពី​យប់​ម្សិលមិញ​ដើម្បី​ការការពារ​សិទ្ឋិ​ពលករ​ចំណាកស្រុក​អាស៊ាន​អោយមាន​សិទ្ឋិ​សេរីភាព​កាន់តែ​ទូលំទូលាយ​ក្នុងការ​ស្វែងរក​ការងារ​​ធ្វើ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ដោយ​គ្មាន​ការភិតភ័យ​អ្វី​ឡើយ​។

​ជាមួយគ្នា​នោះ ក្រៅពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្តា​មេ​​ដឹកនាំ​សំខាន់ៗ​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អោយ​កាន់តែ​ប្រសើរឡើង​និង​ដើម្បី​ភាព​រីកចម្រើន​​របស់​ប្រទេសជាតិ​៕​ដោយ​៖​វាសនា

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: