សារព័ត៌មាន​រុស្ស៊ី៖ មកធ្វើ​ការ​ប្រៀបធៀប កម្លាំងទ័ព​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ តើ​មួយណា​​ខ្លាំងជាង និង​អាច​ឈ្នះ​សង្គ្រាម?

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ម៉ូស្គូ)៖ ភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងសត្រូវយូរយាតជំនាន់គឺអ៊ីរ៉ង់ បានឈានដល់កំរិតខ្ពស់មួយ រហូតដល់អ្នកជំនាញខ្លះយល់ថា សង្រ្គាមរវាងប្រទេសទំាងពីរ អាចនឹងផ្ទុះឡើងនៅថ្ងៃអានាគត ខណៈទីក្រុងតេហរ៉ង់ និងទីក្រុងរីយ៉ាដ កំពុងប្រើប្រាស់ប្រទេសស៊ីរី និងយេម៉ែនជាទីដណ្ដើមឥទ្ធិពលគ្នា ធ្វើជាបងធំនៅក្នុងតំបន់ តាមរយៈការគំាទ្រភាគីជម្លោះរៀងៗខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលពីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងទៅ អារ៉ាប៊ីសាអូឌីតបានចង្អុលមុខអ៊ីរ៉ង់ថា កំពុងធ្វើសកម្មភាពបង្កសង្រ្គាម និងជាអ្នកទទួលខុសត្រូវលើគ្រាប់មីស៊ីលមួយគ្រាប់ ដែលត្រូវបានសម្ព័ន្ធមិត្ត របស់ខ្លួនគឺក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសយេម៉ែនបាញ់តម្រង់មកកាន់ទីក្រុងរីយ៉ាដ តែជាសំណាងល្អមីស៊ីលនេះ ត្រូវបាញ់ទម្លាក់ទាន់ពេលវេលា។ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់ បានបដិសេធ រាល់ការចោទប្រកាន់ ហើយថា ទីក្រុងរីយ៉ាដខ្លួនឯងទៅវិញទេ ជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាមនៅយេម៉ែន។

បន្ថែមពីលើនេះ ក្រៅតែពីជម្លោះនិកាយដណ្ដើមឥទ្ធិពលគ្នា និងចោទគ្នាទៅវិញទៅមក រឿងគំាទ្រក្រុមភេរវករក្នុងតំបន់ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក៏កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងផងដែរ ក្រោយអ៊ីរ៉ង់ចោទថា ទីក្រុងរីយាដបានចាប់នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri ដែលបានប្រកាសលាលែងពីតំណែងក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ជាចំណាប់ខ្មាំង។ តាមរយៈវិបត្តិទាំងនេះ និងបរាជ័យរបស់អារ៉ាសាអូឌីត នៅស៊ីរី ក្រុមអ្នកជំនាញមួយចំនួនយល់ថា សង្រ្គាមរវាងប្រទេសទាំងពីរអាចនឹងផ្ទុះឡើងនៅថ្ងៃណាមួយ តែគេមិនអាចទាយទុកជាមុនឡើយថា បើសង្រ្គាមផ្ទុះឡើងមែន តើនរណាជាអ្នកឈ្នះ?

ខាងក្រោមនេះគឺជាការប្រៀបធៀបកម្លាំងយោធានៃប្រទេសទាំងពីរ៖

យោងតាមគេហទំព័រ Global Firepower Index យោធាអ៊ីរ៉ង់ជាប់លំដាប់ថ្នាក់លេខ ២១ រីឯអារ៉ាប៊ីសាអូឌីតវិញ ជាប់លេខ ២៤ នៅលើពិភពលោក។ មិនតែប៉ុណ្ណោះបើប្រៀបធៀបចំនួនប្រជាជនអ៊ីរ៉ង់មាន ប្រជាជនច្រើនជាងអារ៉ាប៊ីសាអ៊ូឌីតដល់ទៅបីដង ព្រមទំាងអាចប្រមូលកងទ័ពរហូតដល់ ៣៩លាននាក់ បើធៀបទៅនឹងអារ៉ាប៊ីសាអូឌីត អាចប្រមូលបាន ១៤លាននាក់ប៉ុណ្ណោះ។

ក៏ប៉ុន្តែបើនិយាយពីកញ្ចប់ថវិកាយោធាវិញ ទីក្រុងរីយ៉ាដចាយលុយមួយឆ្នាំអស់ ៥៦ពាន់លានដុល្លារ, មានយន្ដហោះចម្បាំង ៧៩០គ្រឿង, រថក្រោះ ១,១៤២គ្រឿង នាវាចម្បាំង ៥៥គ្រឿង ខណៈអ៊ីរ៉ង់ចាយលុយលើយោធាអស់ ៦.៣ពាន់លានដុល្លារ, មានយន្ដហោះចម្បាំង ៤៧៧គ្រឿង, រថក្រោះ ១,៦១៦គ្រឿង និងនាវាចម្បាំង ៣៩៨គ្រឿង។

គួរបញ្ជាក់ថា ការដែលអ៊ីរ៉ង់ត្រូវបានក្រុមជំនាញវិភាគថា អាចមានប្រៀបលើអារ៉ាប៊ីសាអូឌីតនោះ គឺទំនងជាការយោងទៅលើចំនួនកងទ័ព យុទ្ធសាស្ត្រទ័ព និងទីតាំងភូមិសាស្ត្រ រវាងប្រទេសទាំងពីរ ព្រមទាំងការជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តផងដែរ ក្នុងករណីដែលពិតជាមានសង្គ្រាមផ្ទុះឡើងមែននោះ៕

The post សារព័ត៌មាន​រុស្ស៊ី៖ មកធ្វើ​ការ​ប្រៀបធៀប កម្លាំងទ័ព​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ តើ​មួយណា​​ខ្លាំងជាង និង​អាច​ឈ្នះ​សង្គ្រាម? appeared first on Khmer Talking.

Source: ពត៌មានអន្ដជាតិ http://www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: