សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់​រកឃើញ​ភស្តុតាង​ថ្មី​ដែលមាន​កាត់ត​រូប​សម្តេច​តេ​ជោ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​សមត្ថកិច្ច​បាន​បញ្ជូន​ភស្តុតាង​ថ្មី​មួយទៀត​គឺ​រូបភាព​និង​វីដេអូ​របស់លោក​អ៊ួ​ន​ឈិន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ថត​វីដេអូ​សិច​ជាមួយ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​និង​បាន​កាត់ត​រូប​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ចូល​ក្នុង​វីដេអូ​នេះ​ទៅ​តុលាការ​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ឹម​វុទ្ធី​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ថា រូបភាព និង​វីដេអូ​សិច​ជា​ភស្តុតាង​ថ្មី​នេះ​មាន​ជួនកាល​លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស​ក្នុង​ការសម្តែង​នោះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ នៅក្នុង​កុំព្យូទ័រ​របស់ លោក អ៊ួ​ន ឈិន ។​

តែម្តង​ដែល​អាច​កំណត់​ជា​បទល្មើស​ថ្មី​មួយ​ផ្សេងទៀត​ដែល​សហការ​ជាមួយ​បរទេស​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​ខ្មែរ​ជាពិសេស​មាន​កាត់ត​រូបភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ចូល​ក្នុង​វីដេអូ​នេះ​ថែម​ទៀតផង​។​

​លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​សមត្ថកិច្ច​បាន​បញ្ជូន​ភស្តុតាង​នេះ​ទៅ​តុលាការ​រួចហើយ​ដើម្បី​ចាត់ការ​តាមច្បាប់​គ្រាន់តែ​ពុំទាន់​ដឹងថា​បញ្ចូល​ក្នុង​សំណុំរឿង​ចាស់​ឬ​បំបែក​ជា​សំណុំរឿង​ថ្មី​ប៉ុណ្ណោះ​។​

លោក​ស្នងការរង​បាន​បន្ថែមថា​លោក អ៊ួ​ន ឈិន​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​កែម​ឡី​ដែលមាន​ចរិត​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​កំហឹង​លើ​រាជរដ្ឋាភិបាល​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​។​បានន័យថា​យោងតាម​ភស្តុតាង​ថ្មី​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា​សកម្មភាព​នេះ​មាន​ជាប់​ពាក់ព័ន្ធ​មនុស្ស​មួយចំនួនទៀត​។

​សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

តំណាង​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់ លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ពីបទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ​ដែល​បង្កឱ្យមាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ អាច​ប្រឈម​នឹង ការកំណត់​ទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំងពីរ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕S/​ដោយៈ​ស​រិ​ទ្ធ​

​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់​រកឃើញ​ភស្តុតាង​ថ្មី​ដែលមាន​កាត់ត​រូប​សម្តេច​តេ​ជោ​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: