ស្ដ្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​ជះ​ទឹក​អាស៊ីដ ចំ​កណ្ដាល​ផ្ទៃមុខ បណ្ដាល​ឲ្យ​របួសធ្ងន់​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​) ៖ ស្ដ្រី​ម្នាក់ ត្រូវ​ជនសង្ស័យ​ជា​ប្ដី​បាន​ជះ​ទឹក​អាស៊ីដ​ចំ​កណ្ដាល​ផ្ទៃមុខ បណ្ដាល​ឲ្យ​របួសធ្ងន់ ខណៈដែល​ស្ដ្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ១​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ជា​ប្ដី ឈ្មោះ ខៀវ វិសិដ្ឋ​សត្យា ហៅ ថៃ​យ៉ា អាយុ ៤៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ (​កំពុង​គេចខ្លួន​)​។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ឌឿ​ន ស៊ុន​ណា​រ៉ា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រងរបួស​ធ្ងន់​ត្រង់​ផ្ទៃមុខ ត្រូវបាន​គ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញមក​ពីក្នុងផ្ទះ​ក្នុងភូមិ​ថ្មី លុះដល់​ចំណុច​មុខផ្ទះ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​មក​ជះ​លើ​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​របួស​ពេញ​ផ្ទៃមុខ និង​របួស​ត្រង់​ដៃ​ទាំងសងខាង ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ចំណែក​ជនសង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល​។ ហើយ​ក្រោយពី​កើតហេតុ សាច់ញាតិ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​ជា​ប្ដី​ក្រោយ​យកមក​ចាត់ការ​តាមច្បាប់​៕L ដោយ​៖ លីន​ណា​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: