ស្នេហា Joo Won និង BoA ឈាន​ដល់​ផ្លូវបំបែក ​ទាំង​មិនបង្ហាញ​ពី​មូលហេតុ!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(កូរ៉េ)៖ តារាសម្តែងប្រុស Joo Won និងតារាចម្រៀងស្រី BoA បានសម្រេចចិត្តចែកផ្លូវគ្នាហើយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកទាំងពីរប្រកាសពីទំនាក់ទំនងស្នេហ៍ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ នេះ។

តារាប្រុសស្រីកូរ៉េដ៏ល្បីទាំងពីរ បានចាប់ផ្តើមមានទំនាក់ទំនងគ្នា ចាប់តាំងពីចុងឆ្នាំ២០១៦ ប៉ុន្តែទីបំផុតស្នេហានេះ ក៏ឈានដល់ផ្លូវបំបែក ព្រោះតែម្នាក់ៗមានហេតុផលរៀងៗខ្លួន។ ចំណែក S.M. Entertainment ក៏អះអាងថា នេះជាការពិតដែល BoA និង Joo Won ពិតជាបែកបាក់គ្នាមែន ប៉ុន្តែហេតុផលច្បាស់យ៉ាងណានោះ ក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យដឹងឡើយ ព្រោះនេះជារឿងផ្ទាល់ខ្លួន របស់ពួកគេទាំងពីរ។

គួរបញ្ជាក់ថា BoA ទើបនឹងប្រារព្ធពិធីខួបកំណើត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយនាងបានទទួលកាដូជាច្រើន ពីអ្នកគាំទ្រផ្តល់ឲ្យតាំងពីមុនថ្ងៃកំណើតម្ល៉េះ ធ្វើឲ្យតារាស្រីរូបនេះ រំភើបចិត្តជាខ្លាំង ហើយវត្ថុអំណោយនោះ ប្រៀបដូចជាអ្វីដែលក្រុមអ្នកគាំទ្រ ជូននាងសម្រាប់ស្វាគមន៍ ខ្សែភាពយន្តថ្មីរបស់ BoA ដែលកំពុងថតរឿង Autumn Post Office ផងដែរ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺកាដូថ្ងៃកំណើតមិនមានរបស់ប្រុសស្អាត Joo Won ឡើយ៕

The post ស្នេហា Joo Won និង BoA ឈាន​ដល់​ផ្លូវបំបែក ​ទាំង​មិនបង្ហាញ​ពី​មូលហេតុ! appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: