ស្រីស្អាត G.NA ប្រកាស​ចូល​សម្តែង​វិញ ក្រោយ​ជាប់​ពាក់ព័ន្ធ រឿង​អាស្រូវ​​អំពើ​ពេស្យាចារ

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(កូរ៉េ)៖ G.NA បានបង្ហោះសារផ្ញើជូនអ្នកគាំទ្រ តាមរយៈបណ្តាញសង្គម បន្ទាប់ពីនាងបានបាត់មុខអស់រយៈពេល ជាងមួយឆ្នាំមកនេះ ធ្វើឲ្យអ្នកគាំទ្រខ្លះមានការនឹករឭក ជាខ្លាំង។

កាលពីថ្ងៃទី១៣ ខែកញ្ញា ថ្មីៗនេះ ស្រីស្អាត G.NA បានបង្ហោះសារតាម Instagram ដោយសរសេរថា «Miss you Love you and Thanks you for waiting» ដែលចង់បញ្ជាក់ពីការស្រឡាញ់ ក្តីនឹករឭក និងអរគុណដែលអ្នកគ្រប់គ្នារង់ចាំ វត្តមានរបស់នាងជាថ្មី។ G.NA ក៏បានអរគុណដល់ G.NI ដែលឈរនៅខាងនាង និងលើកទឹកចិត្តនាងឲ្យឈានជើង ចូលក្នុងពិភពសិល្បៈជាថ្មីម្តងទៀត ក្រោយជួបប្រទះរឿងអាស្រូវ នាពេលកន្លងមក។

គួរបញ្ជាក់ថា G.NA ធ្លាប់ត្រូវបានព័ត៌មានចុះផ្សាយថា នាងពាក់ព័ន្ធនឹងអំពើពេស្យាចារ កាលពីឆ្នាំមុន ប៉ុន្តែដំណឹងចចាមអារ៉ាមនេះ ពុំមានការអះអាងផ្លូវការណាមួយ ច្បាស់លាស់ទេ ក្រោយពី G.NA ឆ្លងកាត់រឿងនេះមក នាងក៏សម្ងំលាក់ខ្លួន ពីការសម្តែងអស់រយៈពេលដ៏យូរ រហូតដល់ពេលនេះ ទើបស្រីស្អាតរូបនេះ ចេញមុខប្រកាសស្វាគមន៍អ្នកគាំទ្រជាថ្មី ហើយសង្ឃឹមថា នាងនឹងទទួលបានការគាំទ្រឡើងវិញ៕

The post ស្រីស្អាត G.NA ប្រកាស​ចូល​សម្តែង​វិញ ក្រោយ​ជាប់​ពាក់ព័ន្ធ រឿង​អាស្រូវ​​អំពើ​ពេស្យាចារ appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក