ហេតុអ្វីស្រ្តីមានផ្ទៃពោះ គួរពិសាអាហារមានជាតិ «អាស៊ីតហ្វូលីក» ឱ្យបានច្រើន?

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អ្នក​ម្តាយ​ដែលមាន​ផ្ទៃពោះ​គួរ​ពិសា​អាហារ​ដែលមាន​សារធាតុ​អាស៊ីតហ្វូលីក​ឱ្យបាន​ច្រើន ពីព្រោះ​វា​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​គ្រោះថ្នាក់​ដល់​កុមារ​មិនឱ្យ​កើត​បញ្ហា​ពិបាក​ទំនាក់ទំនង​នៅពេល​ធំ​ដឹងក្តី ។ ​ការសិក្សា​នេះ​បានធ្វើ​ឡើង​ដោយ​លោក Rebecca J. Schmidt ជំនួយការ​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ University of California –Davis បានឱ្យដឹងថា ប្រសិនបើ​អ្នក​ម្តាយ​ពិសា​សារធាតុ​អាស៊ីតហ្វូលីក​មិនបាន​គ្រប់គ្រាន់ វា​អាច​ប្រឈមនិងអត្រាពិបាក​ទំនាក់ទំនង​នៅពេល​ធំ​ដឹងក្តី ។

​សារធាតុ​នេះ​ត្រូ​វការ​ជា​ចាំបាច់​ផងដែរ​ក្នុងដំណាក់កាល​លូតលាស់​របស់​ទារ​កនៅ​ក្នុង​ផ្ទៃ ជាពិសេស​ក្នុងដំណាក់កាល​លូតលាស់​កោសិកា​របស់​ទារក និង មុខងារ​បម្រែបម្រួល​នៃ​ហ្ស៊ែ​ន ។ ​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Environment Health Perspectives ដោយ​ក្រុម​សិក្សា​បាន​ពិនិត្យ​លើ​កុមារ​ចំនួន ២៩៦ នាក់ ចន្លោះ​អាយុ ២ ទៅ ៥ ឆ្នាំ ដែលមាន​បញ្ហា​ពិបាក​ឆាប់​ចេះ​និយាយ និង ​មិនសូវ​រីកលូតលាស់​កម្រិត​សន្ទនា ។

​ចំពោះ​ម្តាយ​ដែល​ពិសា​គ្រាប់​ថ្នាំ​ និង​ សារធាតុ​អាស៊ីតហ្វូលីក​តិចជាង ៤០០ មីក្រូ​ក្រាម ព្រមទាំង​បាន​ស្រូប​ចូល និង ទទួលរង​ផលប៉ះពាល់​ដោយសារ​ធាតុគីមី​នៅក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ផង​នោះ ពិតជា​អាច​ប៉ះពាល់​ដល់​ការ​លូត​លាត់​របស់​ទារក​មិន​ខាន​។ ហើយ​បើ​ពិសា​ក្នុង​បរិមាណ​លើសពី ៤០០ ដល់ ៨០០ មីក្រូ​ក្រាម គឺ​ពិតជា​អាចជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន ។

​ការសិក្សា​ក៏បាន​ឱ្យដឹង​ដែរ​ថា ​ស្ត្រី​ដែល​ពិសា​សារធាតុ​អាស៊ីតហ្វូលីក​តិច ក្នុងអំឡុងពេល​មិនទាន់​ពរ​ពោះ ៣ ខែ និង​មាន​ប៉ះពាល់​នូវ​សារធាតុ​គីមី​ថ្នាំ​កសិកម្មផង​នោះ គឺ​ពិតជា​ប្រឈម​ខ្លាំងនិងបញ្ហា​នេះ ។

​អាហារ​ដែល​សម្បូរ​ដោយ​អាស៊ីតហ្វូលីក​មានដូចជា ស្ពៃ​បៃតង​ ម៉ើ​មធូ​នី​ប​ បន្លែ​បៃតង​ភាគច្រើន​ ស្បៃ​ក្តោប​ ស្លឹកគ្រៃ​ ល្ហុង​ ក្រូច​ ស្ត្រ​ប៊ែ​រី​ សណ្តែក​គ្រប់​ប្រភេទ​ អា​វូ​កាដូ​ ពោត​បារាំង​ សណ្តែកខៀវ​ គ្រាប់​ផ្កាឈូករ័ត្ន​ ពោត និង ការ៉ុត ជាដើម ៕ សុផល (​ប្រភព​៖ Zeenews.com)

Source: ប្រភព៖ https://www.pmhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: