អង់​គ្លេស លេង​ស្មើ​ជា​មួយ​ប្រេស៊ីល ស្រប​ពេល​អាហ្សង់ទីន ចាញ់​នីហ្សេរីយ៉ា ៤-២ មិន​នឹក​ស្មាន (Video Inside)

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោ៣ អង់គ្លេសបានបន្តលេងស្មើ ០-០ ពេលជួបក្រុមខ្លាំងប្រេស៊ីល ក្នុងមិត្ត ភាពអន្តរជាតិនៅពហុកីឡដ្ឋាន Wembley គ្រាដែលអាហ្សង់ទីនត្រូវបាននីហ្សេរីយ៉ា វាយបកឈ្នះ ៤-២ នៅទឹកដីកណ្តាល។

នេះជាការលេងស្មើលើកទី២ សម្រាប់ក្រុមតោកំណាចអង់គ្លេស ដែលគ្មានគ្រាប់ស៊ុតបញ្ចូលទីនៅពីមុខទស្សនាផ្ទាល់ប្រ មានជាង ៦ម៉ឹននាក់ក្នុងទីក្រុងឡុងដ៍ ជាទីដែលលេងស្មើ ០-០ ពេលជួបក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ក្នុងមិត្តភាពដូចគ្នាកាល ពីចុងសប្តាហ៍មុន។

រឹតតែឈឺចាប់សម្រាប់ក្រុមដែលទើបយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ១-០ ចុងម៉ោង អាហ្សង់ទីន ត្រូវបានក្រុមកក់កៅអីទៅ World Cup 2018 ដូចគ្នា នីហ្សេរីយ៉ា បានធ្វើការវាយកឈ្នះ ៤-២ វិញក្នុងវគ្គទី២ បន្ទាប់ក្រុមដែលមានកីឡាករឆ្នើម Lionel Messi បានធ្វើការនាំមុខ ២-០ មុនហើយនោះនៅនាទីទី២៨ ដោយកីឡាករ Ever Banega និងខ្សែប្រយុទ្ធ Sergio Aguero នៅនាទីទី៣៦នោះ។

យ៉ាងណាក៏ដោយ នេះគ្រាន់តែក្នុងជំនួបមិត្តភាពអន្តរជាតិសាកបច្ចេកទេស និងវាស់ស្ទង់សមត្ថភាពកីឡាករថ្មីៗ ក្មេងៗ តែប៉ុណ្ណោះ មុនពេលចាប់ផ្តើមប្រកួតផ្លូវការនៃពាន World Cup នៅប្រទេសរុស្ស៊ីឆ្នាំក្រោយ និងចាប់ផ្តើមលីគវិញហើយ ចុងសប្តាហ៍នេះ៕

The post អង់​គ្លេស លេង​ស្មើ​ជា​មួយ​ប្រេស៊ីល ស្រប​ពេល​អាហ្សង់ទីន ចាញ់​នីហ្សេរីយ៉ា ៤-២ មិន​នឹក​ស្មាន (Video Inside) appeared first on Khmer Talking.

Source: កីឡា www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: