អតីត​ចៅសង្កាត់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៣៩​រូប​,​នៅ​រាជធានី​ភ្នំពេញ​បាន​ដើរ​ចេញពី​បក្ស​សង្គ្រោះ​ជាតិ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​គិត​ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​ចៅសង្កាត់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មកពី​គណបក្ស​សង្គ្រោះ​​ជាតិ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​៣៩​រូប​ក្នុងនោះ​មាន​ចៅសង្កាត់​ចំនួន​៧​នាក់​បាន​សុំចូល​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​២០​វិច្ឆិកា​នេះ​។​

​មន្ត្រី​រូបនេះ​បន្តថា​៖​ចំពោះ​ការសម្រេច​ដើរចេញ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣៩​រូបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​កំពូល បាន​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ព្រមទាំង​បាន​ហាមឃាត់​សមាជិក​ជាន់ខ្ពស់​របស់​​គណបក្ស​នេះ ចំនួន​១១៨​រូប មិនឱ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផងដែរ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​លោក​បញ្ជាក់ដែរថា​៖​ជាមួយគ្នា​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បានប្រកាស​ស្វាគមន៍ និង​ទទួល​សមាជិក​សមាជិកា​ថ្មី​មកពី​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៤​រូប ដែល​សុំចូល​រួមរស់​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​បាន​ជ្រួតជ្រាប​​នូវ​អំពើ​ក្បត់ជាតិ​របស់​មេបក្ស​ខ្លួន​។​

​ ​
​គួរ​បញ្ជាក់ថា​៖​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា​តួនាទីរ​បស់បង​​ប្អូន​ដែល​ធ្លាប់មាន​នឹងត្រូវ​បាន​រក្សា​ដដែល​តែ​នៅ​ថ្ងៃទី​២០​វិច្ឆិកា​នេះ​សម្តេច​តេ​ជោ​បានប្រកាស ថា​៖ ការស្ម័គ្រចិត្ត​ចុះចូល​ពី សំណាក់​អតីត​​មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មក​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឱសានវាទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប៉ុណ្ណោះ​«​បើ​បងប្អូន​ចង់​រក្សា​តំ​​ណែ​ង​តួនាទី​ព្រោះ​ការរៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ថ្មី ដើម្បី​បញ្ជូន​ទៅកាន់ គ ជ ប នឹងត្រូវ​បិទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​,​ហើយ​ប្រសិនបើ​​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​ទៅ ការចុះ​ចូល​នៅតែ​បន្ត​ដដែល ប៉ុន្តែ​មិន​ផ្តល់​តួនាទី​អ្វី​នោះទេ​៕​ដោយ​៖​រ៉ា​ម៉ន​/sn

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: