អបអរសាទរ! លោក​ យូ ឌីស្កូ មាន​សុខភាព​​ប្រសើរ​ឡើងវិញ​ បន្ទាប់ពី​ឆ្លងកាត់​ការព្យាបាល នៅ​មន្ទីរពេទ្យ!

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ តារាសម្ដែងរូបសង្ហា លោក យូ ឌីស្កូ ត្រូវបានមហាជនដឹងថា កាលពីកន្លងទៅថ្មីនេះ លោកបានសម្រាកព្យាបាល នៅមន្ទីរក្នុងស្រុកមួយកន្លែង អស់រយៈពេល៣ខែមកហើយ ដោយសារមានបញ្ហាក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ បន្ទាប់ពីឆ្លងកាត់ការព្យាបាលយ៉ាងស្វិតស្វាញ ពីសំណាក់វេជ្ជបណ្ឌិត ក្នុងស្រុករួចមក គេសម្គាល់ឃើញថា សុខភាពរបស់លោកក៏ហាក់បីដូចជា មានភាពសធូរស្បើយជាងមុនច្រើនដែរ ពោលគឺលោកមានសុខភាពល្អប្រសើរជាងមុន និងអាចត្រឡប់មកបំពេញ កិច្ចការងារ បន្តការថតខ្សែភាពយន្ត បានវិញទៀតផង។

តាមការប្រាប់ឲ្យដឹងពីតារាសម្ដែង ឆ្វាក់តែប្រុសបរទេស កញ្ញា ទឹម រដ្ឋា ត្រូវជាមិត្តរួមអាជីពនឹងលោក យូ ឌីស្កូ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «ទីបំផុតបង Sco Sco You You បានវិលត្រឡប់មករួមការងារ ជាមួយពួកយើងសារជាថ្មីវិញហើយ ! តែគាត់ស្រកគីឡូច្រើនណាស់ ហើយមើលទៅក៏មិនសូវមានកំលាំងដែរ អ៊ីចឹងនាងខ្ញុំសូមជូនពរឲ្យបង ជាដាច់ពីជំងឺ និងមានសុខភាពល្អឡើងវិញ ហើយឆាប់មានសាច់មានឈាមស្រស់ថ្លាឡើងវិញណាបង»។

គួរបញ្ជាក់ថា លោក យូ ឌីស្កូ បានសម្រាកព្យាបាល នៅមន្ទីរពេទ្យតាំងពីថ្ងៃទី ២៧ ខែកញ្ញា មកម្ល៉េះ នៅឯមន្ទីរពេទ្យព្រះកេតុមាលា ដោយមានទាំងការផ្ដល់ជំនួយបន្តិចបន្តួច ពីសំណាក់ សិល្បករ-សិល្បការិនី និងបានចូលរួមផ្ដល់ជាកម្លាំងចិត្ត ដល់រូបលោកផងដែរ៕

The post អបអរសាទរ! លោក​ យូ ឌីស្កូ មាន​សុខភាព​​ប្រសើរ​ឡើងវិញ​ បន្ទាប់ពី​ឆ្លងកាត់​ការព្យាបាល នៅ​មន្ទីរពេទ្យ! appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: