អភិបាល​និង​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ចែក​បញ្ជី​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ជូន​ពលរដ្ឋ​១២០​គ្រួសារ នៅ​សង្កាត់​ទួល​សង្កែ​ទី​២

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ រួមជាមួយ​អធិការ​នគរបាលខណ្ឌ​លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បាន​បន្ត​យុទ្ធនាការ​ផ្លាស់ប្ដូរ និង​ផ្ដល់​ការចុះបញ្ជី​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ ដល់​លំនៅដ្ឋាន​ចំនួន​១២០​គ្រួសារ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ ​ស្ថិតនៅក្នុង​បុរី​កូ​មេ​ល ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។​

​ក្នុង​ពិធី​ចែក​សៀវភៅ​ស្នាក់នៅ​-​សៀវភៅ​គ្រួសារ ខាងលើនេះ លោក ជា ពិសី បាន​ថ្លែងថា លោក​នៅតែ​បន្ត​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អាជ្ញាធរ​សង្កាត់ ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខណ្ឌ​ទាំងអស់ ដាច់ខាត​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ក្នុងការ​ផ្លាស់ប្ដូរ​និង​​ផ្ដល់​ការចុះបញ្ជី​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ ដល់​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឲ្យ​បាន​គ្រប់​ក្រុមគ្រួសារ ដើម្បី​មាន​ភាពងាយស្រួល​ប្រើប្រាស់ និង​គ្រប់គ្រង ហើយ​អាច​ទៅ​ចូលរួម​បោះឆ្នោត​គ្រប់ៗ​គ្នា​នៅ​ទូទាំង​៧​សង្កាត់ ក្នុង​ខណ្ឌឫស្សីកែវ​។​

​លោក​ក៏បាន​សាកសួរ​ប្រជាពលរដ្ឋ​អំពី​សេវា​របស់​សង្កាត់​ខណ្ឌ​នាពេល​កន្លងមក​ថា​តើ​មាន​បញ្ហា​អ្វី​ទេ និង​បានផ្តល់​លេខ​ទូរស័ព្ទ​និង​គណនី​Facebook​លោក​ផ្ទាល់​ដើម្បីអោយ​ប្រជាជន​ក្នុង​មូលដ្ឋាន​លោក​ខម​មិន​បញ្ចេញមតិ ធ្វើសំណើ​ឬ​ជូន​ព័ត៌មាន​ដល់​អាជ្ញាធរ​ភ្លាមៗ​និង​ដោយផ្ទាល់ អំពី​បញ្ហា​ផ្សេងៗ​ក្នុង​មូលដ្ឋាន​៕​ដោយ​៖​វាសនា​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: