អភិបាល​រាជធានី​ស្នើ​ក្រុមហ៊ុន​ចិន ពិនិត្យ​លទ្ធភាព​បើក​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់​នានា​នៅ​ស្រុក​ខ្មែរ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ចិន ពិនិត្យ​លទ្ធភាព​លើ​ការបើក​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់​នានា​​នៅ​ស្រុក​ខ្មែរ​ផងដែរ ដោយ​លោក​លើកឡើងថា ការបើក​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់​នានា​នៅ​ស្រុក​ខ្មែរ​វា​និង​កាត់បន្ថយ​ការនាំ​​ចូល​ពី​បរទេស ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​


​ ​
​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​លោក​និង​លោកស្រី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្សារ​ឌី​ហ្វា​នឹង​ក្លាយជា​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​ក៏​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ លើ​ការផ្តល់សេវា​លក់​សម្ភារ​សំណង់​ជូន​អតិថិជន ហើយ​ទីផ្សារ​ដែល​គ្រប់គ្រង​ដោយ​អ្នកវិនិយោគ​ជនជាតិ​ចិន​នេះ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា​ឆ្នាំ​២០១៧​។
​ ​

​ក្នុង​ពិធី​សម្ពោធ​នោះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការ​សម្លឹងមើល​របស់​អ្នកវិនិយោគទុន​ដោយ​យក​ប្រទេស​កម្ពុជា​ដើម្បី​ដាក់ទុន​រកស៊ី​នោះ ក៏​ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ​ល្អ មាន​សន្តិសុខ​ពេញ​បរិបូរ និង​ម្យ៉ាងវិញទៀត​ប្រទេស​​មួយ​នេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​បាន​នឹង​កំពុង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ដែល​ចង់​មករក​​ស៊ី​នៅ​ស្រុក​ខ្មែរ​។​ជាងនេះទៅទៀត​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ស្ថិតនៅ​ភូមិភាគ​កណ្តាល​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ភូមិសាស្ត្រ​​ក៏​សារសំខាន់​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទង​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ជាពិសេស​កម្ពុជា​សំបូរ​ទៅដោយ​ធនធាន​ពលកម្ម​និង​ធន​​ធាន​ធម្មជាតិ ដែលជា​ឱកាស​ទូលំទូលាយ​ក្នុង​ការធ្វើ​សហប្រតិបត្តិ​ការវិនិយោគ​លើ​គ្រប់​វិស័យ និង​សក្តានុពល​ក្នុងការ​អភិបាលកិច្ច ។​
​ ​
​លោក​ឃួ​ង ស្រេង​បាន​បន្តថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ គាំទ្រ​យ៉ាង​ពេញទំហឹង ដែល​ក្រុមហ៊ុន​ចិន​ខាងលើ​បានមក​បណ្តាក់ទុន​រក​ស៊ី​នៅ​រាជធានី​ភ្នំពេញ​។​
​ ​
​ថ្លែង​ក្នុងឱកាស​នោះ​លោក លីន ស៊ា​វជី អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​ឌី​ហ្វា​លក់​គ្រឿងសំណង់ និង​សម្ភារ​តុបតែង​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងថា មូលហេតុ​ដែល​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា គឺ​នយោបាយ​មាន​ស្ថេរភាព​ល្អ ប្រទេស​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​​មិត្តភាព​តាំងពី​យូរ​មកហើយ និង​មាន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក លើ​ឆាកនយោបាយ ៕​ដោយ​៖​រ៉ា​ម៉ន​/sn

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: