អ្នក​ចាត់​ការ​ក្រុម​ទ័ព បក​ស្រាយ​រឿង​ក្លឹប​ថៃ Chonburi ចង់​​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ ច្រឹង ពលរដ្ឋ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ ថ្ងៃនេះមានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ ជុំវិញវិស័យកីឡាបាល់ទាត់ ពាក់ព័ន្ធកីឡាករក្លឹបក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ កំពុងត្រូវបានក្លឹបលំដាប់កំពូលថៃ Chonburi ទាក់ទងនាំយកទៅលេងនៅលីគថៃ ។ ជុំវិញព័ត៌មាននេះ ត្រូវបានអ្នកចាត់ការក្រុមក្រសួងការពារជាតិ(ទ័ព)លោក ខូវ ឆាយ បញ្ជាក់ថា  ក្លឹបមិនទាន់ទទួលបានដំណឹងច្បាស់ការណាមួយទេ ត្បិតលោកធ្វើជួបសម្ដីជាមួយថ្នាក់ដឹកនាំក្រុម  Chonburi កាលពីស៊ីហ្គេម លើកទី២៩  នៅម៉ាឡេស៊ីក៏ដោយ ។

លោក ខូវ ឆាយ បានរៀបរាប់ប្រាប់គេហទំព័រ Khmer Talking មុននេះបន្ដិចថា ក្រោយចប់ស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី កាលពីខែសីហាកន្លងទៅ មានមន្ដ្រីថ្នាក់ដឹកនាំក្លឹប  Chonburi ម្នាក់ បានមកជជែកគ្នា ដោយចាប់អារម្មណ៍ ច្រឹង ពលរដ្ឋ បន្ទាប់ពីឃើញទម្រង់លេងខ្សែបម្រើឆ្នើមរូបនេះ អំឡុងពេលក្រុមជម្រើសជាតិកម្ពុជា ជួបក្រុមខ្លាំងថៃ ហើយចាញ់ ៣-០ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ។ ប៉ុន្ដែតាំងពីពេលនោះមក ភាគីទាំងពីរ ពុំធ្លាប់បានទាក់ទងគ្នា រហូតដល់បច្ចុប្បន្ន។

អ្នកចាត់ការក្រុមរូបនេះ និយាយថា «ជុំវិញព័ត៌មានក្លឹប Chonburi ចាប់អារម្មណ៍ ច្រឹង ពលរដ្ឋ គឺជារឿងពិត ប៉ុន្ដែបានកើតឡើងតាំងពីស៊ីហ្គេម នៅម៉ាឡេស៊ីម្លេះ។ គ្រានោះ បន្ទាប់ពីបាននិយាយគ្នារួច ខាង Chonburi គេក៏និយាយថា ចាំប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្លឹបសិន ហើយស្របពេលលីគមិនទាន់ចប់ទៀត ព័ត៌មានទាក់ទងគ្នា ក៏ស្ងាត់ដល់ឥលូវ ។ តែឥលូវបែរជាលេចលឺដំណឹងពីខាងសារព័ត៌មានថៃមកវិញថា ពួកគេកំពុងទាក់ទង ច្រឹង ពលរដ្ឋ ប៉ុន្ដែខាងក្លឹបខ្ញុំ (ទ័ព) មិនទាន់ទទួលបានព័ត៌មាន ឬលិខិតអីទេ តែបើដូចព័ត៌មានថៃខាងលើ ខ្ញុំគិតថាមិនយូរទេ នឹងមានដំណឹងល្អឆាប់ៗ»។

លោក ខូវ ឆាយ បានបន្ថែមថា ប្រសិនបើក្លឹប Chonburi  ចង់បាន  ច្រឹង ពលរដ្ឋ ពិតមែន ក្លឹបក្រសួងការពារជាតិ នឹងមិនរារាំងការសម្រេចរបស់កីឡាករក្នុងក្លឹបឡើយ  គឺក្លឹបនឹងបើកទ្វារទទួលជួបចរចាជាមួយភាគីថៃ ដើម្បីនិយាយពីលក្ខខណ្ឌមួយអាចទទួលយកបាន ដោយក្លឹបក៏មិនរឹងបណ្ដឹងដែរ ព្រោះលោកចង់ឲ្យកីឡាករបានចេញទៅប្រកួតក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាកីឡាករអាជីព ដែលនេះគឺជាគោលដៅយរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា៕

Image may contain: 1 person, standing and outdoor

Image may contain: 3 people, people playing sports and outdoor

Image may contain: 1 person, text

Image may contain: 2 people, text

Image may contain: 11 people, outdoor

Image may contain: 8 people, stadium and outdoor

The post អ្នក​ចាត់​ការ​ក្រុម​ទ័ព បក​ស្រាយ​រឿង​ក្លឹប​ថៃ Chonburi ចង់​​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ ច្រឹង ពលរដ្ឋ appeared first on Khmer Talking.

Source: កីឡា www.khmertalking.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: