​កម្លាំង​ថៃ​បង្ក្រាប​ជន​ដែល​លួច​កាប់​ឈើ​គ្រញូង​១៥​នាក់​នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា​ខេត្ត​ស្រះកែវ

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ស្រះកែវ​-​ថៃ​)៖​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ថៃ​បាន​រំលឹកថា: នៅ​ម៉ោង​៧​ព្រឹក​ទី​១៦ ខែវិច្ឆិកាឆ្នាំ​២០១៧ កម្លា​ង​ចម្រុះ​ដែលមាន​ក្រុម​ទាហាន​ឈុតខ្មៅ​តម្រួត​មន្ត្រី​អនុរក្ស​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា និង​កំលាំង​រដ្ឋបាល​ព្រៃឈើ រាប់សិប​នាក់​បានធ្វើ​ការឡោមព័ទ្ធ​និង​រុក​ចូលទៅ​ក្នុងព្រៃ​ក្នុង​តំបន់ហាមឃាត់​ខាងលើ​​នោះ​គឺ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ជាច្រើន​នាក់​បាន​លបចូល​ទៅក្នុង​ព្រៃ​ដើម្បី​ស្ពាយ​ផ្ទាំង ឈើ​គ្រញូង​ចេញមកក្រៅ ប្រគល់​ទៅអោយ​មេ​ឈ្មួញ ។​

កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១៦​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិខ្មែរ​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ដកហូត​ឈើ​គ្រញូង​បាន​ចំនួន​៤​ផ្ទាំង​កាំភ្លើង​កែច្នៃ​ចំនួន​៦​ដើម​និង​កញ្ឆា​មួយចំនួន​។​

ទីតាំង​នោះ​ស្ថិតក្នុង​តំបន់​ម៉ៃ​សិរី​ចំប៉ា​ក្នុង​ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក វ​ឌ្ឍ​នា​ណៈ​ខន​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​ជនសង្ស័យ​ទាំងអស់ ទៅកាន់​ផែ្ន​ក​រដ្ឋបាល​ព្រៃឈើ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត​រក​មេក្លោង​ដែល​នៅ​ពីក្រោយ​ខ្នង​មកទល់​ថ្ងៃទី​១៩​វិច្ឆិកា​នេះ​សមត្ថកិច្ច​តុលាការ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្រះកែវ​អស់ហើយ​៕ S/​ដោយ : ប​.​ជ័យ​

រូបថត​:​លួច​ឃុ​ប​ឃឹ​ត​កាប់​ឈើ​គ្រញូង​នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា​ស្រុក​វ​ឌ្ឍ​នា​នគរ​ខេត្ត​ស្រះកែវ (​រូប​: ប​.​ជ័យ​)​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: