​ករណី​កូន​ទើប​ទិញ​រថយន្ត​បើក​ចូល​ផ្ទះ​បុក​ម្តាយ​ស្លាប់​សមត្ថកិច្ច​មិនទាន់​ចាត់ការ​តាមច្បាប់​នៅឡើយ​ទេ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ពោធិ៍សាត់​)៖​ហេតុការណ៍​អកុសល​បានកើត​ឡើងលើ​គ្រួសារ​មួយ​ដែល​ទទួល​ការឈឺចាប់​,​ទុក្ខសោក​,​ស្តាយស្រណោះ​,​និង​មាន​វិប្បដិសារី​បំផុត​ក្នុងករណី​កូន​បើករថយន្ត​បុក​ម្តាយ​។​ខណៈពេលរ​ត់ទៅ​បើកទ្វារ​របង​ឱ្យ​កូន​ដែល​កូន​ច្រឡំ​ហ្គ័​រ​រថយន្ត​ស្មានតែ​ហ្វ្រាំង​ក៏​ជ្រុល​ល្បឿន​បុក​ស្លាប់​តែម្តង​។​

ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​ជនបង្ក​ស្ថិត​ក្នុងភូមិ​បន្ទាយ​ដី​លើ​សង្កាត់​បន្ទាយ​ដី​ក្រុង​.​ខេត្តពោធិ៍សាត់​កាលពី​សៀ​ល​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ​។​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់​លើ​អ្នកបង្ក​លើ​ករណីនេះ​នៅឡើយ​ទេ​។​

គួរបញ្ជាក់​ថា​បុរស​ម្នាក់​ឈ្មោះ​ពៅ​សុវណ្ណ​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជា​មន្ត្រីនគរបាល​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្រូវជា​កូនប្រសារ​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​សោម​សារ៉ន​ភេទ​ស្រី​អាយុ​៧៩​ឆ្នាំ​ត្រូវជា​ម្ដាយក្មេក​។​មុន​កើតហេតុ​ឈ្មោះ​ពៅ​សុវណ្ណ​ទើប​ទិញ​រថយន្ត​ថ្មី​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​គ្មាន​ស្លាក​លេខ​សម្រាប់​ដើរលេង​បុណ្យ​ភ្ជុំ​។​កាលពី​រសៀល​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៧​ឈ្មោះ​ពៅ​សុវណ្ណ​ជា​កូនប្រសារ​បាន​ជិះ​រថយន្ត​ចេញ​យកទៅ​លាង​ទឹក​។​

​លុះ​ត្រឡប់មកវិញ​ដល់​មុខផ្ទះ​ម្ដាយក្មេក​បានរ​ត់ទៅ​ទ្វាររបង​ខណៈនោះ​កូនប្រសារ​ដែល​ទើប​ចេះ​បើកបរ​រថយន្ត​មិនទាន់​ស្ទាត់​ច្រឡំ​ជាន់​ហ្គ័​រ​ម៉ាស៊ីន​ស្មានថា​ហ្វ្រាំង​បណ្ដាលឱ្យ​រថយន្ដ​ស្ទុះ​ទៅបុក​បង្គោលរបង​បាក់​អស់​មួយ​ផ្ទាំ​និង​កៀរ​ម្តាយ​ផ្ទប់​នឹង​ដើមឈើ​ដែល​ដាំ​នៅក្នុង​នោះ​។​រថយន្ត​ក៏​ជ្រុល​ទៅបុក​ជញ្ជាំង​របង​ថ្ម​ខាងលិច​ផ្ទះ​ធ្លុះ​បាក់​អស់​មួយ​បន្លោះ​ទៀត ទើប​អស់​ល្បឿន​បណ្ដាលឱ្យ​ស្ត្រី​រងគ្រោះ​ស្លាប់​តែម្តង​។

​ក្រោយពី​កើតហេតុ​ក្រុមគ្រួសារ​មានទុក្ខ​ជា​ទម្ងន់​ទទួល​ការឈឺចាប់​,​ទុក្ខសោក​,​ស្តាយស្រណោះ​,​និង​មាន​វិប្បដិសារី​បំផុត​ក្នុងករណីនេះ​។​​ប៉ុន្តែ​ផ្នែក​ផ្លូវច្បាប់​គេ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​មាន​ចំណាត់ការ​លើ​ជនបង្ក​យ៉ាងណា​នៅឡើយ​ទេ​។​តែ​ទោះជា​យ៉ាងណា​ច្បាប់​គឺ​ត្រូវអនុវត្ត​តាមច្បាប់​។​ដូច្នេះ​មានតែ​រង់ចាំ​មើល​នីតិវិធី​បន្ត​របស់​ម​ន្រី្ត​ជំនាញ​ថា​តើ​ការអនុវត្ត​ច្បាប់​បែបណា​ចំពោះ​ជនបង្ក​ហេតុ​បណ្តាលឱ្យ​អ្នកមានគុណ​ស្លាប់​បែបនេះ​៕S/​ដោយ​៖​ហូ​សាន់​

​បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​គេ​ឃើញ​សព​អណ្តែត​ទឹក​ក្នុង​ព្រែក​(រូប៖វ៉េបសាយ)

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: