​កាត់ទោស​ស្ត្រី​គួ​ក​ជេរ​ដី​ម្នាក់​ក្លែង​ឯកសារ​សាធារណៈ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​ស្ត្រី​ម្នាក់​ដែល​បាន​យក​លិខិត​ផ្ទេរ​សិទ្ធ​ដីធ្លី​ក្លែងក្លាយ​ទៅ​ដាក់បញ្ចាំ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​បុរី​ពិភពថ្មី​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៣​វិច្ឆិកា​ដើម្បី​បើកសវនាការ​ជំនុំជម្រះ​។​ប៉ុន្តែ​សាលក្រម​នេះ​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខ​វិញ​។​

​លោក​សេង រិទ្ធី ជា​ចៅក្រម​ជំនុំជម្រះ បាន​ថ្លែងថា​ជនជាប់ចោទ​ឈ្មោះ គង់ សុវណ្ណ​មរកត ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី ជាប់ចោទ​ពីបទ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​ស្ត្រី​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​បុរី​ពិភពថ្មី ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តាម​ពាក្យបណ្តឹង របស់​នាយក​រដ្ឋបាល សាលាខណ្ឌ ជ្រោយចង្វារ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៦​ជនសង្ស័យ​បាន​យក​ឯកសារ​ផ្ទេរសិទ្ធិ​ក្លែងក្លាយ​ទៅ​ដាក់បញ្ចាំ​យកលុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បុរី​ពិភពថ្មី​ក្រោយមក​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​យក​ឯកសារ​នោះមក​ផ្ទៀងផ្ទាត់​ឯកសារ​ដើម​នៅ​សាលាខណ្ឌ​ជ្រោយចង្វារ​ទើប​ដឹងថា​ជា​ឯកសារ​ក្លែងក្លាយ ក៏​ប្តឹង​សមត្ថកិច្ច​តែម្តង ។​

ស្ត្រី​ជាប់ចោទ​បាន​បញ្ជាក់ថា នៅក្នុង​អំឡុង​ឆ្នាំ​២០១៥ ខ្លួន​ជា​តំណាង ឲ្យ​ក្រុមហ៊ុន​រកស៊ី​ទិញ​លក់​ដី​ដែលមាន ភាគហ៊ុន​ពី​ប្រទេស​ថៃ​បាន​ទិញ​ដី​ចំនួន​២​កន្លែង​ជាប់​គ្នា នៅក្នុង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដែលមាន​ម្ចាស់​ដី​ឈ្មោះ ដួង គឹម​ឡាយ និង​ឈ្មោះ ឯក សន (​ដី​ជាប់​ព្រំ​គ្នា​) ក្នុងតម្លៃ ១.០០០​ដុល្លារ ក្នុង​១​ម៉ែត្រក្រឡា សរុប​ផ្ទៃដី ១.៥០០​ម៉ែត្រក្រឡា​។ ពេលនោះ ខ្លួន​បាន​កក់​ប្រាក់ មុន​ចំនួន ២០.០០០០$ (​ម្ភៃ​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​ម្ចាស់​ដី​ដោយបាន​សន្យា​ប្រគល់ ប្រាក់​គ្រប់​ចំនួន​ក្រោយពេល​ធ្វើលិខិត​ផ្ទេរសិទ្ធិ​រួចរាល់ ។​

បន្ទាប់ពី​ធ្វើឯកសារ​ផ្ទេរកម្មសិទ្ធិ​រួចហើយ​ខ្លួន​ពុំមាន​ប្រាក់ ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដី​ទេ ដោយសារ​ភាគហ៊ុន នៅ​ប្រទេស​ថៃ បង្វិលប្រាក់​មក​មិនទាន់ ទើប​ខ្លួន​បាន​សុំ​ពន្យា​ពេល ជាមួយ​ម្ចាស់​ដី ១​លើក​ជា ២​លើក តែ​ម្ចាស់​ដី ពុំ​យល់ព្រម​រហូតដល់​ថ្ងៃ​ផុត កំណត់​ប្រាក់​កក់ ខ្លួន​ក៏បាន​ធ្វើលិខិត ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ខាងលើ ទៅ​ឲ្យ​ម្ចាស់​ដើម​ដី​ឈ្មោះ ដួង គឹម​ឡាយ និង​ឈ្មោះ ឯក សង​វិញ តាម​ការសន្យា​ដោយ​ខ្លួន ។​

​ស្ត្រី​រូបនេះ​បានបញ្ជាក់​ទៀតថា ប៉ុន្មាន​ខែក្រោយ​មក ខាង​ភាគហ៊ុន នៅ​ប្រទេស​ថៃ បាន​សួររក​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ដើម្បី​គេ​បង្វិល ប្រាក់​មក​ឲ្យ​បង្គ្រប់ តែដោយសារ​ខ្លួន ពុំមាន​ឯកសារ​ផ្ទេរសិទ្ធិ កាន់កាប់​ដី ទៅ​បង្ហាញ ភាគី​ម្ចាស់​ប្រាក់ នៅ​ប្រទេស​ថៃ ហើយ​ភាគី​ខាង​ប្រទេស​ថៃ ចេះតែ​បង្ខំ​សួររក​ឯកសារ​ផ្ទេរ សិទ្ធិ​កាន់កាប់​ដីធ្លី ។

ពេលនោះ ខ្លួន​ក៏បាន ប្រើល្បិច ធ្វើឯកសារ​ក្លែងក្លាយ ដើម្បី​យកទៅ​បង្ហាញ​ភាគី នៅ​ប្រទេស​ថៃ​ឲ្យ ម្ចាស់​ប្រាក់​គេ​ជឿទុកចិត្ត ទម្លាក់​ប្រា​ក់មក​ឲ្យ ហើយ​ខ្លួន​ក៏បាន​ពឹងពាក់​ឈ្មោះ ឌី​ណា ឲ្យ​ជួយ​ធ្វើឯកសារ​ផ្ទេរ សិទ្ធ​។​
​ក្រោយមក នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ដោយសារតែ​ខ្លួន មានការ​ខ្វះខាត​លុយកាក់ ក៏បាន​យក​ឯកសារ ក្លែងក្លាយ មក​ដាក់បញ្ចាំ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិភពថ្មី ហើយ​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ភ្នាក់ងារ ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិភពថ្មី បាន​យក​ឯកសារ ខាងលើ​មក​បញ្ជាក់​នៅ​រដ្ឋបាល​សាលាខណ្ឌ​ជ្រោយចង្វារ ។

បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ឯកសារ ដែល​តម្កល់ទុក នៅ​រដ្ឋបាល​សាលាខណ្ឌ ឃើញថា​ឯកសារ ខាងលើ​មាន​លក្ខណ​:​ក្លែងបន្លំ ខុសពី​សំណើរ​ដើម ខាង​រដ្ឋបាល សាលាខណ្ឌ​ជ្រោយចង្វារ ក៏បាន​ប្តឹង ទៅ​សមត្ថកិច្ច​នគរបាល ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​
​តែម្តង​៕S.​ដោយៈ​ស្រី​លក្ខណ៍​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: