​ណាំ ប៊ុណ្ណារ័ត្ន កាន់តែ​បើក​ចំហ​​​មុខមាត់​ពិត ​របស់​​កូន​ និង​​ភរិយា ខណៈ​តារា​ជាច្រើន​ព្យាយាម​លាក់​មុខ​ភរិយា

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅនេះ អតីតតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានបង្ហាញមុខមាត់ កូនប្រុសទៅកាន់មហាជន តាមរយៈប្រព័ន្ធហ្វេសប៊ុក។ ជាថ្មីម្ដងទៀត ក្រោយពេលបង្ហាញមុខមាត់កូនប្រុសរួចមក ខណៈនេះលោកក៏បានបង្ហាញ ពីមុខមាត់ភរិយាដ៏ស្រស់ស្អាត របស់លោក ដែលការបង្ហាញមុខភរិយាលើកនេះ កាន់តែធ្វើឲ្យមហាជនមានការ ចាប់អារម្មណ៍បន្ថែមឡើង។

ជាការពិតណាស់ តារាចម្រៀងរូបសង្ហា លោក ណាំ ប៊ុណ្ណារ័ត្ន ត្រូវបានគេដឹងថា លោកបានផ្អាកពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ដោយការផ្អាកពីសិល្បៈមួយរយៈមុននោះ មហាជនមិនដឹងថា លោកចំណាយពេល ធ្វើរឿងអ្វីខ្លះនោះឡើយ។ ទើបតែកាលពីកន្លងមក លោកស្រាប់តែបង្ហាញមុខកូនប្រុស ដែលមានរូបរាងស្ទើរតែ ពេញកម្លោះស្ដូកទៅហើយ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ពេញបណ្ដាញហ្វេសប៊ុក ដោយពុំបានដឹងពីដំណឹងរៀបការផង ស្រាប់តែតារាចម្រៀងរូបនេះ បង្ហាញមុខប្រពន្ធ និងកូនទៅហើយ។
មហាជនជាច្រើន មានការស្ងប់ស្ងែងនឹងរូបលោក ដោយហ៊ានបញ្ចេញមុខភរិយា និងកូន ខណៈតារាជាច្រើនព្យាយាមលាក់មុខភរិយា មិនឲ្យមហាជនបានដឹង ពីជីវិតឯកជនឡើយ។

យ៉ាងណាមិញ លោកណាំ ប៊ុណ្ណារ័ត្ន មិនត្រឹមតែមានកូន និងភរិយាដ៏ស្រស់ស្អាតនោះទេ លោកថែមទាំងមានហាងលក់ភេសជ្ជៈមួយ នៅក្នុងដៃផងដែរ ដោយបានបើកដំណើរការ គេសម្គាល់ឃើញថា ទទួលបានជោគជ័យគួរសម៕

The post ​ណាំ ប៊ុណ្ណារ័ត្ន កាន់តែ​បើក​ចំហ​​​មុខមាត់​ពិត ​របស់​​កូន​ និង​​ភរិយា ខណៈ​តារា​ជាច្រើន​ព្យាយាម​លាក់​មុខ​ភរិយា appeared first on Khmer Talking.

Source: ប្រភព៖ http://www.khmertalking.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: