​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​សៀមរាប​)៖​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត កាលពី​១១​ខែវិច្ឆិកា បានធ្វើ​សន្និសីទកាសែត មួយ​ស្តីពី កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ លើក​ទី​១២​។ គោល វ​បំណង​នៃ​ការ ជិះ​កង់​ប្រណាំង ជា​លក្ខណៈ សាមគ្គី មិត្តភាព​នេះ ដើម្បី​រៃអង្គាស ប្រមូល​ថវិកា​យកទៅជួយ​ដល់​កុមារ​និង​ស្ត្រី ដែល​រស់នៅក្នុង​ព​ន្ឋ​នាគារ​ក្នុងប្រទេស​កម្ពុជា​។​

លោកស្រី អាណា ពិ​ផល ប្រធាន​អង្គរការ​មនុស្ស ធ​ម៍​ដើម្បី​កុមារ និង​ស្ត្រី បាន​ថ្លែងថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​រៃអង្គាស​ប្រមូល​ថវិកា​យកទៅជួយ​ដល់​កុមារ​និង​ស្ត្រី តាមរយៈ​អង្គការ IL NODO ដែលជា​អង្គការ​ក្នុងស្រុក​ធ្វើការ​ផ្ទាល់​ជាមួយ​កុមារ​និង​ស្ត្រី ដែល​រស់នៅក្នុង​ព​ន្ឋ​នាគារ​ក្នុងប្រទេស​កម្ពុជា​។

ក្រៅពីនោះ ក៍​ប្រមូល​ថវិកា​ទិញ​កង់​ហើយ​បែងចែក​ជូនទៅ​ដល់​សិ​ស្សា នុ​សិស្ស ក្រីក្រ ដែល​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សិក្សា​។​ខណៈ​កាលពី​ឆ្នាំ​២០១៦ បាន​ឧបត្ថម្ភ​កង់​ចំនួន​៥០ ដល់​សិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​លាងដៃ ក្នុងស្រុក​អង្គរធំ​ខេត្តសៀមរាប និង​កង់​៥០​ទៀត ជូនទៅ​សិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​ព្រៃ​អារ ក្នុង​ខេត្តតាកែវ ។​

​លោក ប្រាក់ សោភ័ណ ប្រធានស្តីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង ហើយក៏​ជា​លើក​ទី​១​ផងដែរ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​ចូលរួម​សហការ​ជាមួយ អង្គរការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី ក្រោម​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា ក្រុមហ៊ុន Khmer Beverage និង​អង្គភាព​ពាក់ព័ន្ធ​នានា​។

ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ ក៍​ជាការ​ចូលរួមចំណែក​លើ​ក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា ព្រមទាំង​បាន​ជួយ​ដល់​សិស្សានុសិស្ស​ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា តែ​ខ្វះខាត​មធ្យោបាយ មានឱកាស​សិក្សា​ដូច​កុមារ​ទូទៅ ។​


ជាមួយគ្នា​នោះ​លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា ក៍​បានលើកឡើង​ដែរ​ថា ថ្វី​ត្បិត​ជា​លើកដំបូង ដែល​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ និង​ស្ត្រី ស្វែងរក​កិច្ចសហការ បង្កើត​ព្រឹត្តិការណ៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា គាំទ្រ​និង ត្រៀម​សហការ​។ តាមរយៈ​កម្មវិធី​នេះ ក៍​សូម​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ នេះ ឲ្យ​បាន​ច្រើន​កុះករ ។​

កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ ដែល​រៀបចំ​នៅ​ទី​លានជល់ដំរី​ក្នុង​តំបន់​អង្គរ ចំងាយ​វែង​ប្រវែង​១១៧​គីឡូម៉ែត្រ និង​ចំងាយ​ខ្លី​ប្រវែង​១៧ គីឡូម៉ែត្រ​។ ចំពោះ​អ្នកទទួល​ជ័យលាភី និង​មា​ន្វា​ន់​សម្រាប់​ចំណាត់ថ្នាក់​ក្នុង​កម្រិត​ចំងាយ​ផងដែរ​៕S/​ដោយ​:​អង្គរតូច​

​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១២ នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: