​បង្ក្រាប​ទីតាំង​កែច្នៃ​ម៉ូតូ​មួយកន្លែង​ដែល​ទិញ​ពី​ចោរលួច​ចោរប្លន់​នៅ​ស្រុក​ពញាឮ​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ម៉ូតូ​ដ៏​ធំ​មួយកន្លែង​ដែល​ទិញ​ពី​ចោរលួច​ចោរប្លន់​។​ទីតាំង​នោះ​ស្ថិតនៅ​ភូមិ​ព្រែក​ក្ដាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

មន្ត្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា​បន្ទាប់ពី កម្លាំង​សម្ងាត់​ស្រាវជ្រាវ​ដឹង​ក៏​សុំ​បទបញ្ជា​ពី​ប្រធាន​នាយកដ្ឋាន និង​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះបង្ក្រាប​ជាក់ស្ដែង​តែម្ដង​។​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បានធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ បទល្មើស​បាន​ចំនួន​៧​នាក់ ដកហូត​សម្ភារៈ​រួមមាន​៖

១.​រថយន្ត​០២​គ្រឿង ម៉ាក តូ​យូ​តា វី​ហ្គោ និង​ម៉ាក នីសា​ន់​២​កឹ​ប​។ ២.​អាវុធ​ខ្លីម៉ាក k៥៩ បង់​០១ គ្រាប់​០៦​គ្រាប់ ៣.​ម៉ូតូ​ចំនួន​០៦​គ្រឿង ៤.​ស្លាក​លេខ​ម៉ូតូ​ចំនួន​០៨ ៥.​ស្លាក​លេខ​ឡាន ចំនួន​០១ និង​សម្ភារៈ​មួយចំនួនធំ​ទៀត ។​

​មន្ត្រី​ដដែល​បាន​បន្តថា​ទីតាំង​កែច្នៃ និង​ទទួលផល​ចោរកម្ម​ខាងលើ គឺជា​ប្រភព​នាំឱ្យ​កើតមាន​បទល្មើស​លួច ឆក់​ប្លន់ ឆបោក​ជាដើម ។​ព្រោះតែ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស ក្រោយ​ធ្វើ​សកម្មភាព​បាន​ហើយ មាន​អ្នក​ចាំ​ទទួល​ទិញយក ទៅ​កែច្នៃ​ឱ្យ​ខុស​ទ្រង់ទ្រាយ​ដើម​រួច ហើយ​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​វិញ​។​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សួរចំលើយ​និង​កសាង បទល្មើស​បញ្ជូន​ទៅកាន់ តុលាការ​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​បង្ក្រាប​ទីតាំង​កែច្នៃ​ម៉ូតូ​មួយកន្លែង​ដែល​ទិញ​ពី​ចោរលួច​ចោរប្លន់​នៅ​ស្រុក​ពញាឮ​
(រូបវ៉េបសាយ)

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: