​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​បាត់ដំបង​)៖​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​និង​ប្រើ​អំពើហិង្សា​លើ​ភរិយា​។​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ប៉ូលិស​ស្រុក​​សំឡូត​ចាប់ខ្លួន​ពេល​ផឹកស្រា​ស្រវឹង​ទាញ​កាំភ្លើង​អាកា​គម្រាម​រក​បាញ់​ប្រពន្ធ​និង​កូន​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុមទី​២​ភូមិ​កណ្តាល​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​។​
​លោក​អនុសេនីយ៍ទោ​កែវ វិបុល​នាយប៉ុស្តិ​រដ្ឋបាល​ឃុំ​ស៊ុ​ង​បាន​ឳ្យ​ដឹងថា​បុរស​ស្រវឹងខួប​វាយ​ធ្វើបាប​​ប្រពន្ធ​កូន​និង​លាក់ទុក​អាវុធ​មានឈ្មោះ​ហុក ស្រេង​អាយុ​៥៨​ឆ្នាំ​។​ចំណែក​ប្រពន្ធ​ឈ្មោះ​សួស ផល្លី អាយុ​៥៦​ឆ្នាំ រស់នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​។​

​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ស៊ុ​ង​បាន​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី​ហិង្សា​ក្នុង​គ្រួសារ និង​មាន​អាវុធ​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​ចំណុច​ខាងលើ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ដែល​កំពុង​ស្ថិតក្នុង​សភាព​ស្រវឹង​ជោកជាំ​ផង​និង​យកទៅ​កាន់​ប៉ុស្តិ​ដើម្បី​សាកសួរ ។​​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ​មិន​ព្រម​សារភាព​អំពី​ការ​លាក់ទុក​អាវុធ​ខុសច្បាប់​ឡើយ បើទោះបីជា​សមត្ថកិច្ច​ទ​ទួលបាន​ព័ត៌មាន​ថា​គេ​មាន​អាវុធ​ក៏ដោយ​។​លុះដល់​ព្រឹក​ថ្ងៃទី​១៣​ខែ​ឆ្នាំ ដដែល​ទើប​ជន​​សង្ស័យ​ព្រម​សារភាពថា​ខ្លួន​ពិត​ជាមាន​អាវុធ​មួយ​ដើម​មែន​ដោយ​គេ​បាន​លាក់ទុក​នៅក្នុង​ចម្ការ​ម្រេច​។​


ជនសង្ស័យ​គឺជា​អតីត​យោធា​ដែល​បាន​ដើរ​ចេញពី​ជួរ​កងទ័ព​កាលពី​ឆ្នាំ​១៩៩៦​បាន​នាំ​ផ្លូវ​សមត្ថកិច្ច​ទៅ​បង្ហាញ​ទីតាំង​ដែល​ខ្លួន​លាក់​អាវុធ​ធុន​អាកា​ស្វ័យ​បត់​១​ដើម មាន​បង់​១​និង​មាន​គ្រាប់​ចំនួន​១៧ គ្រាប់ ដោយ​គេ​បាន​សារភាពថា អាវុធ​នេះ​គេ​រើស​បាន​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ ហើយក៏​បាន​យកមក​រក្សាទុក​ប៉ុន្តែ​មិនដែល​បាញ់​ម្តងណា​ទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ហើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​និង​ការកាន់កាប់​រក្សាទុក​អាវុធ​ខុសច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​និង​អាវុធ​អាកា​បត់​១​ដើម​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: