​ផឹកថ្នាំ​ស្រមោច​ធ្វើអត្តឃាត​បន្សល់ទុក​កូ​ន​បីនាក់​ឱ្យ​កំព្រាម្តាយ

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​មណ្ឌលគិរី​)៖​ស្ត្រី​វ័យ​ជាង​ម្ភៃ​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​ឆ្ងាយ​ពី​ទីប្រជុំជន​ខេត្តមណ្ឌលគិរី បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង បន្សល់​ទុកឱ្យ​កូនៗ​បីនាក់​រង​នូវ​ភាព​កំព្រាម្តាយ​។​ហេតុការណ៍​សម្លាប់ខ្លួន​ឯង​នោះ គឺ​កើតឡើង​ក្នុងភូមិ​ពូ​កេះ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៧​។

​ស្ត្រី​គិត​ខ្លី ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​ជនជាតិ​ព្នង អាយុ​២៧​ឆ្នាំ មានឈ្មោះ​នឿន ត្រល់ ជា​កសិករ រស់នៅ​តំបន់​ខាងលើ​។​ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេ​ម៉​ង់ បាន​ទៅដល់​កន្លែងកើតហេតុ រួច​ពិនិត្យ​សាកសព​និង​មិនបាន​រកឃើញ​ស្លាកស្នាម​ណា ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះឡើយ​។

ប្តី​ស្ត្រី​រងគ្រោះ​និង​សាច់ញាតិ​ប្រាប់ថា ជនរងគ្រោះ​បាន​ព្យាយាម​សម្លាប់ខ្លួន​ច្រើនដង​មកហើយ តែ​ត្រូវគេ​ជួយ​ឃាត់​បាន​រហូត ។​តែ​នៅពេលនេះ ពុំមាន​ន​ណា​ឃើញ​នឹង​អាច​ឃាត់​ស្ត្រី​រងគ្រោះ​បាន​ទាន់ពេល​នោះទេ ដោយ​នាង​បាន​លួច​ផឹកថ្នាំ​សម្លាប់សត្វ​ស្រមោច​បណ្តាលឱ្យ​ស្លាប់​តែម្តង​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ផឹកថ្នាំ​ស្រមោច​ធ្វើអត្តឃាត​បន្សល់ទុក​កូ​ន​បីនាក់​ឱ្យ​កំព្រាម្តាយ

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក