​មកជួយ​ប្រក់​ដំបូលផ្ទះ​ប្អូន​ភ្លាត់ស្នៀត​ធ្លាក់​មក​ដី​បណ្ដាល​ឲ្យ​របួសធ្ងន់​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ព្រៃវែង​)៖​បុរស​វ័យ​៤៨​ឆ្នាំ​ម្នា​ក់បាន​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រងរបួស​ធ្ងន់​បន្ទាប់ពី​រូបគាត់​មកជួយ​ប្រក់​ដំបូលផ្ទះ​ប្អូនស្រី​បង្កើត​។​​ហេតុការណ៍​ធ្លាក់​ពីលើ​ដំបូលផ្ទះ​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​ភូមិ​សំរោង​វាល​ឃុំ​ជី​ផុ​ច ស្រុក​មេសាង​ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ផន ម៉ាច ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​កើតហេតុ បាន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​របស់​ប្អូន​ឈ្មោះ ផន តុម ភេទ​ស្រី​អាយុ​៤៥​ឆ្នាំមាន​ទីលំនៅ​ផ្ទះកើតហេតុ​ដែលមាន​កំពស់​ជិត​៥​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ក្រិចដៃ​ស្តាំ​និង​របួស​គុម្ពត្រចៀក​ស្តាំ​ទ្រម​ពេញ​ខ្លួន​រងរបួស​ធ្ងន់​និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេសាង​។​

​ប្រភព​ដដែល​បាន​បន្តថា​! នៅ​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ ផន តុម បាន​ហៅ​បង​របស់ខ្លួន​ជា​ជនរងគ្រោះ​ឈ្មោះ ផន ម៉ាច ឲ្យ​មកជួយ​ប្រក់​ដំបូលផ្ទះ​លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​ជនរងគ្រោះ​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ដំបូលផ្ទះ​តែម្ដងទៅ​៕S/​ដោយ​៖​ចាន់ ថន​

​មកជួយ​ប្រក់​ដំបូលផ្ទះ​ប្អូន​ភ្លាត់ស្នៀត​ធ្លាក់​មក​ដី​បណ្ដាល​ឲ្យ​របួសធ្ងន់​

Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: