​ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល​មនុស្ស​បីនាក់​នៅ​សង្កត់​ព​ន្សាំ​ង​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

(​ភ្នំពេញ​)៖​មនុស្ស​បីនាក់​របួសធ្ងន់​ស្រាល​ដោយ​ឧប្បត្តិ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ចុង​ថ្នល់​សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

ប្រភព​ពត៌មាន​ពីសា​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​បុរស់​ម្នាក់​ឈ្មោះ​ផាប់​ច​ណ្ឌី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្រពាំង​អំពិល​សង្កា​ត់ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GL9905​ជិះ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​ដូច​ហោះ​។​

​លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចចេញ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស់​វី​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR3259​ជិះ​ឌុ​ក​គ្នា​ពីរ​ឪពុក​កូន។​ឪពុក​មានឈ្មោះ​អាន​សារឿន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កូន​មានឈ្មោះ​រឿន​សា​រុំ​ភេទ​ប្រុស​អាយុ​១៨​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ក្រុង​តាខ្មៅ​ជាមួយគ្នា។​អ្នក​ទាំងពីរ​មាន​ស្រុកកំណើត​ក្នុងភូមិ​ជ្រៃ​ឃុំ​នគររាជ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​

​ប្រភព​បន្តថា​អ្នកបើក​ម៉ូតូ​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​រងរបួស​ធ្ងន់​ដាច់​កែងជើង​ខាងស្តាំ​រីឯ​ឪពុក​កូន​ពីរ​នាក់​រងរបួស​ធ្ងន់​ឪពុក​បែកក្បាល​ខាងឆ្វេង​កូន​បាក់ជើង​ខាងស្តាំ​។​ឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយ​ម៉េង​សែ​

ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ស្រាល​មនុស្ស​បីនាក់​នៅ​សង្កត់​ព​ន្សាំ​ង​


Source: ប្រភព៖ http://www.rasmeinews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: