3 រូបមន្ត ធ្វើ​ថ្នាំ​ធម្មជាតិ​សំលាប់​ស្មៅ​ចង្រៃ​! ផលិត​ពី​វត្ថុធាតុដើម​ដែល​ងាយ​រក និង​រក្សាទុក​

Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ប្រសិនបើ​យើង​ប្រើប្រាស់​សារធាតុ​គីមី​វា​មាន​គ្រោះថ្នាក់​ទាំង​សម្រាប់​អ្នក​ប្រើ និង​បរិស្ថាន មានតែ​ការប្រើប្រាស់​វិធី ធម្មជាតិ​ក្នុងការ​សម្លាប់​ស្មៅ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​សុខភាព​អ្នក ក៏ដូចជា​រក្សា​គុណភាព​ដី និង​មាន​សុវត្ថិភាព ចំពោះ​ដំណាំ​របស់​យើង​ថែម​ទៀតផង ។​

​រូបមន្ត​ទី​1៖
+​ធាតុផ្សំ​​
– ម្សៅ​សាប៊ូ 650 ក្រាម​

– ប្រេងឆា 25 មី​លី​លីត្រ​

– ប្រេងម៉ាស៊ីន​ឡាន ឬ​ម៉ូតូ​ដែល​ប្រើប្រាស់​រួច 25 មី​លី​លីត្រ​

– ទឹក​ធម្មតា ។​

+ របៀប​ធ្វើ​៖
– ដាក់​ម្សៅ​សាប៊ូ​ចូលក្នុង​ដប​ទឹក​សុទ្ធ 500​ម​.​ល​
– លាយ​ទឹក​ចូល​
– ក្រឡុក 2 ទៅ 3​នាទី​
– ដាក់​ប្រេងឆា​ចូល ក្រឡុក​ប្រហែល 1​នាទី ទៅ 3​នាទី​
– ត្រូវ​ក្រឡុក​ឲ្យ​សូលុយស្យុង​នេះ​ចូលគ្នា ។​

+ វិធី​ប្រើ​៖
– លាយ​សូលុយស្យុង​ខាងលើ 1,5 ម​.​ល ឬ 2​ម​.​ល ជាមួយ​ទឹក 1000​ម​.​ល រួច​កូរ​ឲ្យ​សព្វ​ល្អ
– យកទៅ​បាច​លើ​ស្មៅ​ដែល​យើង​ចង់​កម្ចាត់ ។ បើសិន​ខែ​ភ្លៀង អ្នក​ត្រូវ​បាច​វា យ៉ាងហោចណាស់​4 ម៉ោង មុន ឬ​ក្រោយ​ភ្លៀង​ទើប​មាន​ប្រសិទ្ធភាព ។​

​រូបមន្ត​ទី​1៖ ទឹក​ឆៃថាវ​
+ ធាតុផ្សំ​៖

– ឆៃថាវ (​ឆៃថាវ​កិន​យកតែ​ទឹក​)

– ទឹកដូង​មួយ​ផ្លែ​

– ម្សៅ​គ្លុយ​កូន 1 ផ្នែក

+ របៀប​ធ្វើ​៖
– លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឲ្យ​សព្វ ហើយ​ទុក​រយៈពេល​មួយ​យប់ ។​

+ វិធី​ប្រើប្រាស់​
– យក​សូលុយស្យុង​ខាងលើ 20​ម​.​ល សម្រាប់​លាយ​ជាមួយ​ទឹក 1​លីត្រ ។ បើ​ចង់​យកទៅ​កម្ចាត់​ស្មៅ​ក្នុង​ស្រែ ត្រូវ​លាយ​ជាមួយ​ទឹក 20​លីត្រ (200​ម​.​ល x 20​ល​= 2000​ម​.​ល​) ។

​រូបមន្ត​ទី​៣៖ អំបិល​
+ ធាតុផ្សំ​​៖
– អំបិល 2 គីឡូក្រាម

– ជីអ៊ុយរ៉េ 2 គីឡូក្រាម 21-0-0

– ទឹក ២០ លីត្រ ។​

+​របៀប​ធ្វើ​៖

– លាយ​អំបិល​ជាមួយ​អ៊ុយ​រ៉េ បន្ទាប់មក​យកទៅ​លាយ​ជាមួយ​ទឹក 20 លីត្រ ។​

+ វិធី​ប្រើប្រាស់​៖
– យកទៅ​បាញ់​ក្នុង​វាលស្រែ​ដែលមាន​ស្មៅ​កំពស់​ខ្ពស់ជាង​ជង្គង់ ។ រយៈពេល​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ​ស្មៅ​ទាំងនោះ នឹង​ងាប់​ហើយ​ក្លាយជា​ដី​ល្អ នៅក្នុង​វាលស្រែ​ផងដែរ ៕ ប្រភព​: អ៊ាង សុ​ផល្លែត

Source: ចំណេះដឹង http://www.rasmeinews.com/category/general_knowledge/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

%d bloggers like this: