ប៊ុន ផៃលីន ធ្វើ​ឲ្យ​បុរស​ពាក់​ផ្កាយ​បី​អាក់​អន់​ចិត្ត

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ: ការ​ទម្លាយ​ពី​អ្នក​សិល្បៈ​បាន​ឲ្យដឹង​ថា បុរសវ័យ​សែ​ប្លាយ​ពាក់​ផ្កាយបី​លើ​ស្មា​កំពុង​ផ្ទុះ​ការ​ថ្នាំង​ថ្នាក់​នឹង​កញ្ញា ប៊ុន ផៃលីន ​ក្រោយពី​ពួក​គេ​បាន​បណ្ដើរ​គ្នា​ទៅ​ចូលរួម​ពិធី​ខួប​កំណើត​មិត្ត​រួម​អាជីព​សម្បូរ​សាច់​ដើម​ទ្រូង​ដូច​គ្នា​គឺ​កញ្ញា សេង សូណា កាលពី​ថ្មីៗ​កន្លង​មក​នេះ។

ឆ្លើយ​តបនឹង​ព័ត៌មាន​ខាង​លើ​នេះ ស្រីស្រស់​សិចស៊ី​ដែល​ទើប​នឹង​បញ្ចប់​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​បុរស​ដែន​កោះ​អូស្រ្តាលី កញ្ញា ប៊ុន ផៃលីន បាន​ទទួល​ស្គាល់​ថា បុរស ដែល​នាង​បណ្តើរ​ទៅ​ចូល​រួម​ពិធី ខួប​កំណើត​នោះ​​ពិត​ជា​កំពុង​អន់​ចិត្ត អន់​ថ្លើម​នឹង​រូប​នាង​មែន​។​

នៅ​យប់​ថ្ងៃ​ខួប​កំណើត​តារា​សម្តែង​ល្បី​ខាង​​ដើម​ទ្រូង​សិចស៊ី​កញ្ញា សេង សូណា កាល​ពីយប់​ថ្ងៃ​ទី​២១​ ខែ​មករា ឆ្នាំ​២០១៥ វត្តមាន​របស់​តារា​សម្តែង​និង​ចម្រៀង​ពេល​រាត្រី​កញ្ញា ប៊ុន ផៃលីន បាន​បង្ក​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ភ្ញៀវ​នៅ​ក្នុង​ពិធី​អើត​ក​ចំហ​មាត់​តាម​មើល​នាង​បណ្តើរ​ប្រុស​ប្លែក​មុខ ជា​មួយ​នឹង​កាយវិការ​សិ្នទ្ធ​ស្នាល​ដូច​គូស្នេហ៍​។

150128_24

សកម្មភាព​នេះ​បាន​​ធ្វើ​ឲ្យ​​អ្នក​ព័ត៌មាន​លើក​កាមេរ៉ា​តម្រង់​​ចាំចុច​ផ្តិត​យក​រូបភាព​ ប៉ុន្តែ​ ប៊ុន ផៃលីន ​បាន​ការ​ពារ​មិន​ឲ្យ​មាន​ការ​ថត​រូប​​នាង​ជាមួយ​បុរស​នោះ​ឡើយ។ ទន្ទឹម​នឹង​នោះ​នាង​ថែម​ទាំង​ថ្លែង​បង្ការ​ជា​មុន​ដើម្បី​ចៀសវាង​ការ​លេចឮ​ព័ត៌មាន​អេចអូច ដោយ​និយាយ​ថា​៖ «គាត់​ជាមិត្ត​ភក្ដិ​ធម្មតា ប៉ុន្តែ​គាត់​មាន​ឋានៈ​ធំពាក់​ផ្កាយ​បី​លើស្មា»។

យ៉ាង​ណា​ ការ​តាម​ការពារ​មិន​ចង់​ឲ្យ​មាន​រូប​ភាព​នាង ​និង​បុរស​ផ្កាយ​បីលេច​ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ឬ​បណ្តាញ​​សង្គម​​របស់​​ស្រី​ស្រស់​ ដែលឆក់​​ឱកាស​​រះ​លើ​​វិថី​សិ​ល្បៈ​​ដោយ​សារ​សម្ញែង​​​ដើម​ទ្រូង​រូប​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​​ឡើយ​។​ ​ការ​ធ្លាយ​​រូបថត​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​ បាន​ធ្វើ​ឲ្យ​​សាមី​ខ្លួន​ទាំង​ពីរ​រសើប​ឆ្អឹង​ខ្នង ដូច​ពាក្យ​ចាស់​ថា «​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ»។

ប្រភព​ពី​អ្នក​សិល្បៈ​ស្និទ្ធ​នឹង​តារា​ចម្រៀង​ ប៊ុន ផៃលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «ដោយ​សារ​តែ​រូប​ភាព​ពួក​គេ​បណ្តើរ​គ្នា​ចូលរួម​ខួប​កំណើត​ សេង សូណា នោះ​ត្រូវ​បាន​គេ​ថត​យក​ទៅ​ធ្វើ​ការ​ចែក​ចាយ​​ផុសក្នុង​បណ្តាញ​សង្គម ពេល​នេះ​ ផៃលីន និង​បុរស​ផ្កាយ​បី​នោះ កំពុង​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​គ្នា​ហើយ​»។

បន្ថែម​លើ​ការ​បរិយាយ​នោះ ប្រភព​ដដែល​បាន​បន្ត​ថា៖ «ផៃលីន និង​បុរស​ដែល​នាង​ថា ពាក់​ផ្កាយ​បី​នោះ មិន​មែន​ជា​មិត្តភក្តិ​ធម្មតា ដូច​នាង​ប្រាប់​អ្នក​កាសែត​ទេ។ តាម​ការ​ពិត​នាង ​និង​បុរស​នោះ​ជា​សង្សារ​នឹង​​គ្នា។ អ្វី​ដែល​នាង​ប្រាប់​នោះ​ វា​គ្រាន់​តែ​​ជា​ចេតនា​ចង់​បិទ​បាំង​រឿង​ហ្នឹង​​តែ​ប៉ុណ្ណោះ​»។

ប្រភពពី​អ្នក​ក្នុង​រង្វង់​សិល្បៈ​ដដែល​អះអាង​ទៀត​ថា៖​ «ខ្ញុំ​ទទួល​បាន​សម្ដី​ពី​បុរស​ដែល​ ផៃលីន បណ្តើរ​នោះ ដោយ​ផ្ទាល់​មាត់ ខណៈ​គាត់​ខល​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ប្រពន្ធ​និង​មាន​កូន ហើយ​មិន​ចង់​ឲ្យ​​ប្រពន្ធ​កូន​ឃើញ​រូបភាព​បណ្តើរ​ស្រី​ក្រៅ។ រឿង​នេះ​បើ​បែក​ធ្លាយ​វា​មាន​រឿង​ទាំង​សង​ខាង»។

ប្រភព​នោះ​ប្រាប់​ថា៖ «បុរស​ដែល ប៊ុន ផៃលីន បណ្តើរ​នោះ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ក៏​បាន​ស្តី​បន្ទោស​ ផៃលីន ដែរ និង​បាន​ប្រកែក​គ្នា​ទៀត​ផង​ពី​រឿង​រូបភាព​ត្រូវ​បាន​ចែក​ចាយ​ក្នុង​បណ្តាញ​សង្គម​នោះ​»។

បើ​ទោះ​យ៉ាង​ណា តារា​ស្រី​មាន​ប្រភព​ចេញ​ពី​កម្មការិនី​រោងចក្រ​មក​ធ្វើ​ជា​អ្នក​ចម្រៀង​ក្នុង​ក្លិប​រាត្រី​នាង ប៊ុន ផៃលីន បាន​ទទួល​ស្គាល់​ថា នាង និង​បុរស​ដែល​នាង​បណ្តើរ​ទៅ​ចូល​រួម ខួប​សេង សូណា នោះ​ពិត​ជា​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​គ្នា​មែន តែ​មិនជា​ធំ​ដុំ​ទេ។ ប៉ុន្តែ​នាង​បដិសេធ​ថា បុរស​នោះ​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ឡើយ។

ឆ្លើយ​ឆ្លង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ ​រសៀល​ម្សិលមិញ ប៊ុន ​ផៃលីន រៀបរាប់​ថា​៖ «ដោយ​សារ​តែ​រូប​មាន​គេ​លួច​ថត​យក​ទៅ​បង្ហោះ ថា​ខ្ញុំ​បណ្តើរ​បុរស​មុខ​ប្លែក​នោះ ពេល​នេះ​ខ្ញុំ​និង​គាត់​កំពុង​ផ្ទុះ​កំហឹង​ដាក់​គ្នា មាន​​ការ​ប្រកែក​គ្នា​ច្រើន​ដែរ ដែល​គាត់​ចោទ​ថា ខ្ញុំ​ឲ្យ​អ្នក​កាសែត​ថតរូប ទើប​បាន​បែក​ធ្លាយ​បែប​នេះ​»។

នៅ​ក្នុង​ពិធី​ខួប​កំណើត​កញ្ញា សេង សូណា ដែល​ជា​វេលា កញ្ញា ប៊ុន ផៃលីន បង្ហាញ​វត្តមាន​បណ្តើរ​បុរស​ប្លែក​មុខ និង​ធ្លោយ​មាត់​ប្រាប់​គេ​ឯង​ថា គាត់​មាន​ផ្កាយ​បី​ពាក់​លើ​ស្មា​នោះ អ្នក​កាសែត​ជាច្រើន បាន​ត្អូញ​ថា ប៊ុន ផៃលីន ​បាន​ចេញ​បម្រាម​មិន​ឲ្យ​អ្នក​កាសែត​ថត​រូប​នាង​ជា​មួយ​បុរស ដែល​នាង​បណ្តើរ​នោះ​ជា​ដាច់​ខាត។ ប៉ុន្តែ​បើ​ថត​រូបនាង​ម្នាក់​ឯង​ នាង​ស្វាគមន៍​ឲ្យ​ថត​តាម​ចិត្ត។

ប៊ុន ផៃលីន ទទួល​ស្គាល់​ថា៖ «នៅ​ថ្ងៃ​នោះ​មែន ខ្ញុំ​មិន​ចង់​ឃើញ​រូបភាព​ខ្ញុំ​ថត​ជាមួយ​គាត់​​ទេ ខ្លាច​រូបភាព​នោះ​ចេញ​នៅ​ទំព័រ​កាសែត»។ ​

នាង​ថ្លែង​បែប​ហួស​ចិត្ត​ខ្លួន​ឯង​ថា៖ «ដឹង​អី​រូបភាព​នោះ​ នៅ​តែ​មាន​ចេញ​ផ្សាយ​បែក​ធ្លាយ​ដដែល​»។

បញ្ជាក់​ពី​ការ​ខ្លាច​រូបភាព​បែក​ធ្លាយ​នោះ នាង​បក​ស្រាយ​ថា​៖​ «មក​ពី​ខ្ញុំ​និង​គាត់​មិន​មែន​ជា​សង្សារ​​នឹង​គ្នា​ដូច​គេ​ល្បី។ រូប​បែប​នេះ​បែក​ធ្លាយ​អ៊ីចឹង នាំឲ្យ​មាន​អ្នក​ផ្សេង​គេ​អន់​ចិត្ត​នឹង​គាត់​ក៏​ថា​បាន បើ​យើង​មិនមែន​អីៗ​នឹង​គ្នា​ផង​»។

ប៊ុន ផៃលីន បញ្ជាក់​ថា៖ «ពេល​នេះ​ខ្ញុំ​និង​គាត់​មាន​ការ​អាក់អន់​ចិត្ត​នឹង​គ្នា​ខ្លាំង​ណាស់ ខណៈ​គាត់​បាន​ស្តី​បន្ទោស​ឲ្យ​ខ្ញុំ​ខ្លាំង ដោយ​សារ​រូបភាព​បែក​ធ្លាយ​ទៅ​ក្រៅ​នោះ»៕

ប្រភព៖ http://www.postkhmer.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក