ក្រសួង​មហាផ្ទៃ​គ្រោង​ធ្វើ​​ច្បាប់​រក្សា​ការ​សម្ងាត់​ជាតិ

9
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​រក្សា​ការ​សម្ងាត់​របស់​រដ្ឋ បន្ទាប់​ពី​​ជំនួប​មួយ​ជាមួយ​មន្រ្តី​ការពារ​ជាតិ​វៀតណាម​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

បើ​តាម​សេចក្តី​​ថ្លែង​ការណ៍​នៅ​លើ​គេហទំព័រ​របស់​នគរបាល​ជាតិ ប្រទេស​វៀតណាម​នឹង​ឧបត្ថម្ភ​លើ​ការ​បណ្តុះ​បណ្តាល​មន្រ្តី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ការពារ​ព័ត៌មាន​លើ​កុំព្យូរទ័រ​កុំ​ឲ្យ​​គេ​លួច​អាន​បាន​ និង​កំណត់​ពី​វិន័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​កុំព្យូទ័រ​ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​ថ្មី។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ថ្លែង​ថា គោល​​បំណង​នៃ​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​ធានា​ថា ភាព​សម្ងាត់​របស់​រដ្ឋ​ត្រូវ​បាន​ការពារ​បាន​យ៉ាង​ល្អ។

អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថារិទ្ធ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ក្រសួង​កំពុង​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​រក្សា​ការ​សម្ងាត់​ជាតិ​នេះ​ទៅ​មុខ ដែល​នឹង​ត្រូវ​ដាក់​ជូន​​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ធ្វើ​ការ​អនុម័ត​ឆាប់ៗ​នេះ»។

លោក​បន្ត​ថា៖ «នា​ពេល​អនាគត ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ទៀត​ស្តីពី​​វិន័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​កុំព្យូទ័រ ​ហើយ​ច្បាប់​ទាំង​ពីរ​នេះ​នឹង​រក្សា​ការពារ​ការ​​សម្ងាត់​ទាំង​អស់​របស់​ជាតិ ​នៅ​លើ​គ្រប់​វិស័យ»។

បើ​តាម​លោក គៀត ច័ន្ទ​ថារិទ្ធ បាន​ឲ្យ​ដឹង​ទៀត​​ថា មន្រ្តី​ជាន់​ខ្ពស់​ប្រមាណ​ ១០០ នាក់ មក​ពី​ក្រសួង​នេះ​កំពុង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ដើម្បី​រៀន​អំពី​​វិន័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​កុំព្យូទ័រ។

លោក​បន្ថែម​ថា ពួកគេ​នឹង​ត្រូវ​​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​រយៈពេល​ ៥ ឆ្នាំ ខណៈ​មាន​មួយ​ក្រុម​​ទៀត​នឹង​ទទួល​កម្មវិធី​​បណ្តុះ​​បណ្តាល​ខ្លី​ជាង ដែល​មាន​រយៈ​ពេល​ត្រឹម​តែ ៣ ឆ្នាំ។

លោក គៀត ច័ន្ទ​ថារិទ្ធ​ បាន​ថ្លែង​បន្ត​ថា៖ «វៀត​ណាម​បាន​សន្យា​បន្ត​គាំទ្រ​ដល់​មន្ត្រី​កម្ពុជា សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ទាំង​នេះ»។

អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​រូប​នេះ​មិន​អាច​​សុំ​អត្ថា​ធិប្បាយ​បន្ថែម​បាន​ដើម្បី​ពន្យល់​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​ក្រសួង​ជឿ​ថា ច្បាប់​បែប​នេះ​​មាន​លក្ខណៈ​​ចាំ​បាច់។

អ្នក​នាំពាក្យ​ លោក ខៀវ សុភ័គ ​និង​លោក ឯម សំអាន រដ្ឋ​លេខា​ធិការ​​ ក្រសួង​មហាផ្ទៃ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​មន្រ្តី​វៀតណាម​ ក៏​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ដែរ។

លោក សុខ ទូច ​អ្នក​វិភាគ​នយោបាយ បាន​ថ្លែង​ថា ​លោក​គាំទ្រ​ច្បាប់​ការពារ​ការ​សម្ងាត់​របស់​រដ្ឋ​ដរាប​ណា​វា​ត្រូវ​បាន​ព្រាង​ច្បាស់​លាស់​សម្រាប់​ «អត្ថប្រយោជន៍​ជាតិ»។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​ជិត​ខាង ដូចជា​ វៀតណាម ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ ខ្ញុំ​ពិត​ជា​មិន​យល់​ថា ​តើនោះ​នឹង​​ជួយ​ការពារ​​ការ​សម្ងាត់​របស់​ជាតិ​យ៉ាង​ម៉េច​ទៅ?»។

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ពីការ​ធ្វើ​ច្បាប់​នេះ​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​គាំទ្រ​ច្បាប់​ណា​ដែល «នឹង​បំពាន​លើ​សិទ្ធិ​មូល​ដ្ឋាន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នោះ​ទេ»។

លោក​ស្រី​បន្ត​ថា៖ «​ប្រការ​នេះ​គឺ​ផ្ទុយ​នឹង​គោល​ការណ៍​​ប្រជាធិបតេយ្យ​…​ ជា​ពិសេស​​ប្រសិន​បើ​វាមក​ពី​ប្រទេស ដូចជា វៀតណាម​​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ដែល​មាន​​បទ​ប្បញ្ញត្តិ​តឹង​រ៉ឹង ដែល​មាន​វិធានការ​ខ្លាំង​ក្លា​ក្រោម​​គោល​បំណង​សន្តិសុខ​ជាតិ​ស្អី​គេ​នោះ»។

លោក​ស្រី​បន្ថែម​ថា និយម​ន័យ​ពី​អ្វី​ទៅ​ជា «ការ​សម្ងាត់​របស់​ជាតិ» ត្រូវ​មាន​លក្ខណៈ​ច្បាស់​លាស់ ដើម្បី​បញ្ចៀស​ការ​ដាក់​កំហិត​ទៅ​លើ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន៕

ប្រភព៖ http://www.postkhmer.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក