អាជ្ញាធរអប្សរា​​អះអាង​ថាចាប់បាន​បរទេស៣នាក់លួច​ថត​រូបអាក្រាត​នៅ​ប្រាសាទខ្មែរ​

18
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អាជ្ញាធរអប្សរាដែលកំពុង​រង​ការ​រិះគន់​លើ​រូប​អាក្រាត​របស់ស្រ្តីម្នាក់​ថត​នៅ​ប្រាសាទបុរាណខ្មែរ ​បាន​​អះអាង​ថាខ្លួន​​ចាប់បាន​បរទេស៣នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​ពួកគេ​​បាន​លួច​ថត​រូបអាក្រាត​នៅ​ប្រាសាទ​ខ្មែរ​​។

សេចក្តីប្រកាសព័ត៌មាន​របស់អាជ្ញាធរ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករានេះ ឲ្យ​ដឹង​ថា​ដោយ​មាន​ការ​សហ​ការជិតស្និទ្ធិពី​អង្គភាពនគរបាលទេសចរណ៍ខេត្ត​សៀមរាប និងអង្គភាពនគរបាលការពារបេតិ​ក​ភណ្ឌ​ប្រចាំខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា​បានធ្វើ​ការ​ទប់​ស្កាត់​សកម្មភាព​ថតរូបអាក្រាត​របស់ភ្ញៀវ​ទេសចរបរ​ទេស​​៣​នាក់ នៅ​វេលាម៉ោង​១១និង​១០នាទី ព្រឹកថ្ងៃ​ទី​២៩​ខែ​មករា ឆ្នាំ២០១៥ នៅ​ក្នុង​បរិវេណ​ប្រាសាទបន្ទាយក្តី។ សេចក្តីប្រកាសបន្តថា«​បន្ទាប់ពីបានសាកសួរព័ត៌មាន​ជុំវិញ​ករណីនេះ ភ្ញៀវទេសចរបរទេសទាំង​៣រូប​បានសារភាព​ទទួលស្គាល់ថា​ខ្លួន​ពិតជា​មានកំហុស ដោយ​បាន​ប្រព្រឹត្ត​សកម្មភាពថតរូបអាក្រាត​យ៉ាង​​ពិតប្រាកដ​មែន។ ជា​ជំហាន​ដំបូង អាជ្ញាធរអប្សរា​រួមទាំងអង្គភាព​នគរបាល​ទេសចរណ៍​កំពុង​រៀបចំ​ប្រមូល​ព័ត៌មាន ភ័ស្តុតាង និង​ធ្វើ​របាយការណ៍​លម្អិត​ជុំវិញ​ករណីនេះ ដើម្បីចាត់វិធាន​ការ​បន្តទៀត»

គួរ​រំ​ឮក​ថា ការ​ចាប់​បាន​បរទេសដែល​លួច​ថត​រូប​អាក្រាតនេះ កើត​ឡើង​បន្ទាប់​ពី​រូប​ភាព​អាក្រាត​របស់​ស្រ្តីម្នាក់​​ថត​នៅ​មុខ​ប្រាសាទខ្មែរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកជា​បន្ត​បន្ទាប់​។​ អាជ្ញាធរ​អប្សរា​​លើក​ឡើង​ថា​ខ្លួន​កំពុង​ស្រាវជ្រាវ និង​ពិនិត្យមើលរូបភាព​ទាំងនេះថាតើ​ជា​រូបភាពពិត​ឬ​យ៉ាងណា។

គួរ​បញ្ជាក់ថា កន្លងទៅ អាជ្ញាធរអប្សរាបានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថាខ្លួនបានរកឃើញថាក្រុមហ៊ុនដែលផ្សព្វផ្សាយរូបនារីអាសអាភាសថតនៅមុខប្រាសាទខ្មែរនេះ មានឈ្មោះថាWanimal ដែលមានមូលដ្ឋាននៅប្រទេសចិន។

​ពាក់ព័ន្ធ​នឹង​បញ្ហានេះ ក្រុម​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​បាន​ជំរុញ​អាជ្ញាធរ​អប្សរាឲ្យ​អន្ដរាគមន៍​លុប​រូប​នារី​អាក្រាត​ថត​មុខ​ប្រាសាទខ្មែរ​ចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​ចិន និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ឃុបឃិត​គ្នា អនុញ្ញាត​ឲ្យ​ចិន​ថតរូប​នារី​អាសអាភាស​នៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ៕

ប្រភព៖vodhotnews.com

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក