ប្រាក់ចំណេញ Facebook កើនឡើង​ខ្ពស់​ជាង​ការ​ព្យាករ

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រាក់ចំណេញ​របស់​ខ្លួន​បាន​កើនឡើង​ដោយសារ​កំណើន​ប្រាក់ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​គ្រឿង​អេឡិចត្រូនិក​ចល័ត តែ​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​មាន​ក្តីបារម្ភ​អំពី​ការ​វិនិយោគ​នា​ពេល​អនាគត​ជា​ជាង​ការ​រក​ប្រាក់​បាន​ឆាប់រហ័ស​។

បើ​ទោះ​ជា​ប្រាក់ចំណេញ​បាន​កម្រិត​ខ្ពស់​ជាង​ការ​ព្យាករ​នោះ​ក្តី ក៏​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook បាន​ព្យាយាម​ទប់ស្កាត់​ការ​រំពឹង​ទុក​នានា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បាន​បញ្ជាក់​ថា ពួកគេ​គ្រោង​នឹង​បន្ត​វិនិយោគ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​រយៈពេល​វែង​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក Mark Zuckerberg សហស្ថាបនិក​ក្រុមហ៊ុន Facebook បាន​ចាត់​ទុក​ថា ឆ្នាំ​២០១៤ គឺជា​ឆ្នាំ​វិនិយោគ​ច្រើន ដោយ​មាន​ការ​វិនិយោគ​ធំៗ​ផ្តោត​ទៅលើ​ទំនាក់ទំនង​តាម​គ្រឿង​អេឡិចត្រូនិក​ចល័ត និង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជំនាន់​ក្រោយ ដោយ​មាន​ការ​ទិញ​យក​កម្មវិធី WhatsApp ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ និង​ក្រុមហ៊ុន​ថ្មី Oculus។

ក្រុម​មន្ត្រី​ប្រតិបត្តិ​ទាំងនោះ​បាន​បន្ត​ឲ្យ​ដឹង​ថា តំណែង​របស់​បុគ្គលិក​បាន​កើន​ឡើង ៤៥​ភាគរយ​កាលពី​ឆ្នាំ​មុន ហើយ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បន្ត​ជំរុញ​បុគ្គលិក​មាន​ទេពកោសល្យ​ថ្មី​ថែម​ទៀត។

កំណើន​ខ្ពស់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​ទូរស័ព្ទ​ទំនើប ឬ​កុំព្យូទ័រ​ថេប្ល៊ិត បាន​ជួយ​ធ្វើឲ្យ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Facebook កើនឡើង​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នកវិភាគ ដោយ​ប្រាក់ចំណេញ​នៅ​ត្រីមាស​ចុងក្រោយ​កាលពី​ឆ្នាំ​មុន បាន​កើនឡើង​ដល់ ៦៩៦​លាន​ដុល្លារ ខណៈ​ប្រាក់ចំណូល​បាន​កើន​ដល់ ៣,៨៥​ ពាន់​លាន​ដុល្លារ។

ភាគហ៊ុន Facebook បាន​ធ្លាក់ចុះ​បន្តិច​មក​នៅ​ត្រឹម​តម្លៃ ៧៥,០៥​ដុល្លារ៕

ប្រភព៖​ http://www.postkhmer.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក