កម្ពុជា​បដិសេធ​សំណើ​ទិញ​អាវុធ​ពី​ប្រទេស​ឥណ្ឌូនេស៊ី

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​​​បាន​បង្ហាញ​អំពី​ការ​មិន​ទទួល​យក​សំណើ​​របស់​ឥណ្ឌូនេស៊ី​ដែល​សុំ​លក់​អាវុធ​ឲ្យ​កម្ពុជា ដោយ​លើក​ឡើង​ថា ថវិកា​របស់​កម្ពុជា​មាន​កម្រិត​​ ហើយ​កម្ពុជា​ចង់​បាន​សន្តិភាព​ជាង។

សំណើ​របស់​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​ លោក ចូកូ វីដូដូ ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោកនាយករដ្ឋមន្រ្តី​​ហ៊ុន សែន កាល​ថ្ងៃ​អង្គារ ​​ក្នុង​អំឡុង​​កិច្ច​ជំនួប​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ក្នុង​ទីក្រុង​​​ហ្សាការតា។ លោក វីដូដូ បាន​​លើក​ឡើង​ថា​ កម្ពុជា​​អាច​ទិញ​អាវុធ​​ និង​ឯកសណ្ឋាន​​​ជា​ផ្នែក​មួយ​​នៃ​​​​កម្មវិធី​បណ្តុះបណ្តាល​​មុនៗ​​​របស់​ឥណ្ឌូនេស៊ី សម្រាប់​​​ទាហាន​កម្ពុជា​។

បើ​ទោះបី​ជា​​​ទទួល​ស្គាល់​​អំពី​ទំនាក់ទំនង​រាក់ទាក់​រវាង​ប្រទេស​ទាំង​ពីរ​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា កម្ពុជា​​នឹង​មិន​ទិញ​​អាវុធ​ទេ​ពីព្រោះ​ «​យើង​មិន​មាន​លុយ​ទិញ​អាវុធ​»។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​លុយ​នៅក្នុង​ថវិកា​ជាតិ​គឺ​ដើម្បី​អភិវឌ្ឍន៍​​សមាហរណកម្ម​​​របស់​យោធា​ និង​សុខមាលភាព​​របស់​​ទាហាន​»។ លោក​បន្ថែម​ថា កម្ពុជា​​​មិន​ត្រូវការ​ «​​អាវុធ​មហាប្រល័យ» ​ទេ​។

លោក​បន្ត​ថា​៖ «​យើង​ប្រើ​បណ្តាញ​ការទូត​​ និង​មធ្យោបាយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ជម្លោះ​ប្រពៃណី​»។

បើ​តាម​ស្ថិតិ​របស់​ក្រសួង​ការពារ​ជាតិ​អូស្រ្តាលី ​បាន​ឲ្យ​​ដឹង​ថា ការចំណាយ​របស់​វិស័យ​ការពារ​ជាតិ​​កម្ពុជា​​ បាន​កើន​ពី​ប្រមាណ​ ១០០​ លាន​ដុល្លារ​​ ក្នុង​ឆ្នាំ​ ២០០៨​​ ដល់​ ២៧៧ ​លាន​ដុល្លារ​កាល​ឆ្នាំ​មុន។​ របាយការណ៍​នេះ ​កត់សម្គាល់​ថា ​កម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង លើ​ចិន​​សម្រាប់​ជំនួយ​យោធា​​ ដើម្បី​ទិញ​អាវុធ​ ​ដោយ​លើក​ឡើង​អំពី​ការទិញ​​ឧទ្ធម្ភាគចក្រ​ Z9 ១២ គ្រឿង​​ កាល​ឆ្នាំ ២០១៣​ តាមរយៈ​កម្ចី​របស់​ចិន​។

លោក​ Jon Grevatt អ្នក​​យក​ព័ត៌មាន​អំពី​វិស័យ​ការពារ​ជាតិ​អាស៊ី ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា កម្ពុជា​​នឹង​តស៊ូ​​ទិញ​​​​អ្វី​មួយ​​ផ្សេង​ជា​ជាង​អាវុធ​​​តូចតាច ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​យក​ប្រសិន​បើ​ឥណ្ឌូនេស៊ី ផ្តល់​ឲ្យ​ជា​​ជំនួយ​យោធា ដែល​នេះ​ទំនង​ជា​មិន​អាច​ទៅ​​រួច។

លោក​បាន​ថ្លែង​ថា សំណើ​របស់​ឥណ្ឌូនេស៊ី​ ទំនង​ជា​​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើន​ឥទ្ធិពល​​នា​ពេល​ថ្មីៗ​នេះ របស់​​ទីក្រុង​ហ្សការតា​​នៅ​អាស៊ីអាគ្នេយ៍​។

Yohanes Sulaiman សាស្រ្តាចារ្យ​នៅ​​សាកលវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា ​ឥណ្ឌូនេស៊ី​ ត្រូវការ​ប្រាក់ ហើយ​ចង់​មាន​អានុភាព​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​​កិច្ចព្រមព្រៀង​ណា​មួយ នា​ពេល​អនាគត​​ នឹង​មាន​លក្ខណ​តូចតាច​ បើ​ធៀប​នឹង​ចិន​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក