សហព័ន្ធ​និស្សិត​ស្នើ​ឲ្យ​ដក​លោក ហោ ណាំហុង ចេញ​ពី​តំណែង​​

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ដក លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចេញពី​មុខដំណែង ដោយ​ក្រុមនិស្សិត​ចោទថា ប្រមុខ​ការទូត​រួប​នេះ ប្រព្រឹត្ត​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​អសមត្ថភាព​ក្នុង​ការងារ​របស់​ខ្លួន​ ។​

​ការស្នើ​នេះ ធ្វើឡើង​ក្រោយ​ពីលោក ហោ ណាំហុង បាន​ផ្ញើលិខិត​បំភ្លឺ​មួយ​ទៅ​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ​ថា មូលហេតុ​ដែល​ឲ្យ​នាំ​ជនជាតិ​វៀតណាម​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ដាំ​ដំណាំ​លើ​ទឹកដី​វៀតណាម​ ។​

​ករណី​នេះ​ហើយ ទើប​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា សរសេរ​លិខិត​ស្នើ​ឲ្យ​លោក ហ៊ុន សែន ​ដកដំណែង​លោក ហោ ណាំហុង នោះ​ ។ លិខិត​បាន​សរសេរថា “​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា យល់ឃើញថា លោក​ ហោ ណាំហុង ប្រមុខ​ការ​ទូត​របស់​កម្ពុជា បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ត្រង់​មាត្រា៥២ ដែល​ចែង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក្សា​ការពារ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង​រដ្ឋាភិបាល​ត្រូវ​រក្សា​ការពារ​នីត្យានុកោ​ល​ភាព និង​យកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ពល​រដ្ឋ​”​ ។​

VOD ​មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល ​។​

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធានរដ្ឋសភា ឲ្យចេញ​កិច្ច​អន្តរាគមន៍​ទៅក្រសួង​ការបទេស ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុរកឃើញថា ដំណាំ​១០​ហិកតា​របស់​កសិករ​ខ្មែរ​៩​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ ​ត្រូវបាន​បំផ្លាញដោយ​វៀតណាម ​។ តំណាងរាស្ត្រ​ទាំងនោះ​បាន​ចាត់ទុក​ករណី​នេះ​ថា កងកម្លាំង​សមត្ថកិច្ច​វៀតណាម​បាន​រំលោភបំពាន​មាក់ងាយ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ​របស់​កម្ពុជា​ ។ ប៉ុន្តែ​លោក ហោ ណាំហុង អះអាងថា ដី​នោះ​ជា​របស់​វៀតណាម ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក