Cisco និង Campura សហការ​គ្នា​បង្ហាញ​នូវ​បច្ចេក​វិទ្យា​ជឿន​លឿន​ចុង​របស់ Cisco

22
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ៖ ក្រុមហ៊ុន Cisco ដែល ឈានមុខគេខាងផែ្នកបច្ចេកវិទ្យាព័ត៌មាន ហើយបច្ចុប្បន្ននេះកំពុងបង្កើន សមត្ថភាព និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដើម្បីបំពេញតំរូវការអតិថិជន។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នេះ Cisco បាននាំមកនូវ សិក្ខាសាលារបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដែលស្តីអំពី “Cisco Enterprise Network“ ដែលមានគោលបំណងដើម្បីបង្ហាញ Solutions មួយចំនួនរបស់ Cisco ដែលមាន ការជឿនលឿន សម្របខ្លួនទៅតាមការ វិវត្តនៃបច្ចេកវិទ្យា ។

រួមជាមួយគ្នា Cisco និងក្រុមហ៊ុន Campura Triangulum Corporation ត្រូវបានប្រារព្ធសិក្ខាសាលា មូយឡើងនៅសណ្ឋាគារសណ្ឋាគារ រ៉ាសហ្វល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីអង្គការនានានិង ពីសំណាក់វិនិយោគិន ជាច្រើនទៀត គ្រប់វិស័យ ។

លោក Tom Koenig អ្នកគ្រប់គ្រងតំណាងអោយក្រុមហ៊ុន Cisco បានថ្លែងថា: «មនុស្សជាច្រើនពឹងផ្អែកលើបច្ចេកវិទ្យាដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លូន ហើយ វាជាសរសៃឈាមនៃសេដ្ឋកិច្ចនិង សំខាន់សម្រាប់គាំទ្រដល់អាជីវកម្មរបស់ពួកគេ។ មួយផ្នែកដ៏សំខាន់នៃសិក្ខាសាលានេះគឺបានបង្ហាញពី អត្ថប្រយោជន៍ Cisco Enterprise Network ដែលជាផលិតផល ប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងប្រពន្ធ័ ទំនាក់ទំនង បានល្អជាងគេ ហើយ វិនិយោគិនទាំងអស់នឹងមានប្រៀបលើដៃគូរ របស់ខ្លួនព្រមទាំងឈានមុខគេក្នុងការទទួលបាននូវឱកាស នៃការធ្វើវិនិយោគ ដោយសារតែការ ផ្តល់ នូវសេវាកម្មយ៉ាងឆាប់រហ័ស ព្រមទាំងគុណភាពខ្ពស់របស់ Cisco។ លោកក៏បានបន្តទៀតថា Cisco តែងតែព្យាយាមរិះរកបច្ចេកវិជ្ជាថ្មីៗ ដើម្បីធ្វើយ៉ាងណាអាចជួយសំរួលដល់តំរូវការផ្នែកពាណិជ្ជ កម្មពីសំណាក់អតិថិជនពីគ្រប់តំបន់”។

លោក Sokleap Bun ដែលជានាយកគ្រប់គ្រងផ្នែក Pre-Sales របស់ក្រុមហ៊ុន Campura បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយ Cisco ផ្ដល់ឱ្យយើងនូវដំណោះស្រាយដ៏ល្អបំផុតដែលយើងអាចផ្តល់ជូនដល់អតិថិជនរបស់យើងហើយ Cisco ជាផលិតផលលេខមួយ ក្នុងពិភពលោក ដែលត្រូវបានទទួលស្គាល់ថាជាផលិតផលដែលមានប្រសិទ្ធភាពក្នុងកាផ្តល់នូវ Solution ផ្នែកគ្រប់គ្រងប្រពន្ធ័ Network, Security, Collaboration, និង Solution មួយចំនួនទៀត។ហើយលើសពីនេះ Campura ក៏មានអ្នកបច្ចេកទេសដែលមានជំនាញពិតប្រាកដដែលមានការទទួលស្គាល់ពី Cisco ដើម្បី ផ្តល់អោយ អតិថិជននូវសេវាកម្មល្អ មានគុណភាព និងភាពជាដែគូរយូរអង្វែងជាមួយអតិថិជន ផ្ទាល់ផងដែរ។

Campura គឺជាក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងស្រុកតាំងពី ឆ្នាំ២០០៧ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងចំណែកទីផ្សារនិងកេរ្តិ៍ឈ្មោះសម្រាប់ការត្រូវបានត្រង់ក្នុងការផ្តល់សេវាកម្ម។ ហើយបានសហការ ជាមួយក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យា ជាច្រើន នៅលើពិភពលោក ដើម្បីផ្តល់នូវ ដំណោះស្រាយ និង សេវាកម្មផ្នែកព័ត៌មានវិទ្យាទៅកាន់ក្រុមហ៊ុន ទូរគមនាគន៍ក្រុមហ៊ុន ផ្តល់សេវាកម្ម អ៊ីធឺណេត ស្ថាប័នហរិញ្ញវត្ថុ ធនាគារ រោងចក្រ និងក្រុមហ៊ុនធំៗជាច្រើន។ ដើម្បីជួយ ឲ្យមានការ រីកចម្រើនលូតលាស់ខាងតម្រូវការលើផ្នែកព័ត៌មានវិទ្យា នៅក្នុងទីផ្សារប្រទេសកម្ពុជា។ក្រុមហ៊ុន Campura ក៏ផ្គត់ផ្គង់ផងដែនូវផលិតផលជាច្រើន រួមមានបច្ចេកវិទ្យា Network and Security Management, Communication Solution, Business Operation Management, Data Storage, Server/Storage Virtualization, Applications, Backup & Recovery និង Datacenter ផងដែរ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក