អគ្គិស​នីកម្ពុជា​ជូនដំណឹង​ពី​ការផ្អាក​ការផ្គត់​ផ្គង់អគ្គិសនី​នៅ​ទីតាំងមួយ​ចំនួន​ក្នុង​រាជធានី ​និង​ខេត្ត​កណ្ដាល​​រយៈពេល​៤​ថ្ងៃ​

12
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អគ្គិសនី​កម្ពុជានឹង​ធ្វើការផ្អាកការ​ផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយ​ចំនួនតាម​ពេល​វេលា​ និង​ទីកន្លែង​ផ្សេង​គ្នា​រ​យៈ​ពេល​៤​ថ្ងៃ​​ ដែលក្នុងនោះមាន​នៅរាជធានីភ្នំពេញ ​និងតំបន់ខ្លះនៃខេត្តកណ្ដាល​ ចាប់ពីថ្ងៃទី​២១ដល់​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០​១​៥​​នេះ​។ ​នេះបើតាមសេចក្តី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។​

ចាប់ពីម៉ោង​៩​ព្រឹកដល់​ម៉ោង៥ល្ងាចថ្ងៃទី២១ ​ដល់​ថ្ងៃទី២៤ឧសភា​នេះ​ អគ្គីសនីកម្ពុជា​ នឹងផ្អាក​ការ​ផ្គត់​ផ្គង់​ដើម្បី​សម្រួល​ដល់​ការអនុវត្តកា​រងារ​ជួស​ជុល​ផ្លាស់ប្តូរតម្លើង​បរិក្ខារនិង​រុះរើគន្លង​ខ្សែបណ្តាញ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ដ្ឋាន​ពង្រីកផ្លូវ​នៅក្នុងរាជធានី​ភ្នំពេញ ​និង​ខេត្តកណ្ដាល​។​

ការផ្តាច់​ចរន្តផ្គត់ផ្គង់នឹងត្រូវផ្តើមពីថ្ងៃនេះ ​ពោលគឺថ្ងៃព្រហស្បត្តិ៍ទី២១​ អគ្គីសនីកម្ពុជានឹង​ផ្អាក​ការ​​ផ្គត់​ផ្គង់​អគ្គិស​នី​ នៅ​តំ​បន់​​ភ្លើងលេខ​P០០៨​ស្ថិតនៅភូមិ ​និរោធ​សង្កាត់​ និរោធ​ ខណ្ឌច្បា​រអំពៅ​ តំបន់​ភ្លើង​លេខ​ប.ត​៥៥​៨​ប​.ត​៥​៥​៨​A​ស្ថិត​នៅ​ក្នុង​​ភូមិ​ឃ្មួញ ​សង្កាត់​ឃ្មួញ ​ខណ្ឌសែនសុខតំបន់​ភ្លើង​លេខ​ P១​៣៦១​ស្ថិត​នៅ​ភូមិ​បឹង​កក់​សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូន​ពេញ​និង​តំបន់ភ្លើង​ មួយចំនួនដែ​ល​ស្ថិតនៅ​ឃុំពើក​ឃុំព្រៃពួច ​ឃុំលំហាច​ និងឃុំក្រាំង​ម្កាក់ ​ស្រុកអង្គ​ស្នួល​ ខេត្ត​កណ្តាល​។​

នៅថ្ងៃសុក្រទី២២ខែឧសភា​ អគ្គីសនី​ខេត្តក​ណ្ដាល ​និង​រាជធានី​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​ភ្លើង​លេខ​ប.ត​១​៥​៧​ ស្ថិតនៅ​តាមបណ្តោយ​ផ្លូវលេខ​៥៩២ ​សង្កាត់បឹង​កក់​២ ​ខណ្ឌទួល​គោក​ តំប​ន់ភ្លើង​លេខ​ប.ត​២០៤​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ​ខណ្ឌចំការ​មន ​តំបន់ភ្លើងលេខD020​ស្ថិត​នៅតាមបណ្តោយវិថីតេជោដំ​ឌិន​ក្នុងសង្កាត់​ផ្សារ​ថ្មីៗ​ ខណ្ឌ​ដូន​ពេញ​ និងតំបន់ភ្លើងមួយចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល ​មានឃុំចំនួន​៤ ​គឺឃុំពើក ​ឃុំព្រៃពួច​ ឃុំ​លំ​​ហាច ​និងឃុំក្រាំង​ម្កាក់​។​

ដោយឡែក​នៅថ្ងៃសៅរ៍ទី២៣វិញ EDCនឹង​ផ្អាកការផ្គត់​ផ្គង់​អគ្គិសនី​នៅតំបន់​ភ្លើងលេខ​ប.ត១៦៤និង​ប.ត​.៣៦៤​ស្ថិត​នៅ​​ក្នុង​ភូ​មិត្នោត ​សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ​ តំបន់​ភ្លើងលេខប.ត​៤៣៧ក្នុងភូមិដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ ​ខណ្ឌពោធិ៍សែន​ជ័យ ​តំបន់​ភ្លើងមួយ​ចំនួនដែល​ស្ថិតនៅភូមិ​ដំណាក់ធំភូមិត្រពាំងថ្លឹង​ សង្កា​ត់ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និងតំបន់ភ្លើង​មួ​យ​ចំនួនដែ​លស្ថិត​នៅតាមបណ្តោយ​ផ្លូវជាតិលេខ១ចាប់ពីសង្កាត់​ច្បា​រអំពៅ​១​ រហូត​ដល់​សង្កាត់​វាលស្បូវ​ខណ្ឌច្បារអំពៅរាជ​ធានីភ្នំ​ពេញ​។​​

សេចក្តីជូន​ដំណឹងដដែលបានបន្តថា នៅថ្ងៃអាទិត្យទី២៤ខែឧសភា អគ្គិសនី​នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅតំបន់ភ្លើងលេខប.ត១៦៤ ​និង​ប.ត.៣៦៤​ស្ថិតនៅក្នុង​ភូមិ​ត្នោត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៦Aចាប់ពី​សង្កាត់​ជ្រោយចង្វារ​រហូតដល់​សង្កាត់ព្រែកលៀប​ក្នុងខណ្ឌ​ជ្រោយ​ចង្វារ​ តំបន់ភ្លើងមួយ​ចំនួនដែលស្ថិតនៅតាម​បណ្តាយផ្លូវជាតិ​លេខ​៤ចាប់ពីភូមិអង្គកែវ​ សង្កាត់​ចោម​ចៅ ​រហូត​ដល់​ភូមិថ្មដា​រ​ ក្នុងសង្កាត់កន្ទោក ​ខណ្ឌពោធិ៍សែនជ័យ​និង​តំបន់ភ្លើងមួយ​ចំនួនដែលស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ​១​ចាប់ពី​ សង្កាត់ច្បារអំពៅ១​រហូតដល់​សង្កាត់វាល​ស្បូវខណ្ឌច្បារអំពៅក្នុង​រាជធានីភ្នំ​ពេញ​៕​

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក