លោក​សុន ឆ័យ​៖​ ប្រតិកម្ម​របស់​លោក​ហ៊ុន សែន​ផ្ដើមចេញពី​អំពើពុករលួយ​នៅ​រដ្ឋសភា​

13
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

លោក​ សុន ឆ័យ តំណាង​រាស្ត​​គណបក្ស​​សង្គ្រោះ​ជាតិ បាន​​ថ្លែង​ថា ការ​ប្រព្រឹត្ត​​អំពើ​ពុករលួយ​ នៅ​តាម​​ស្ថាប័ន​​ជាតិ​​មួយ​ចំនួន​ បាន​​កើត​ឡើង​​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ។ លោក​ថា ក្នុង​មួយ​ឆ្នាំៗ រដ្ឋសភា​​បាន​ធ្វើ​អោយ​​​បាត់​បង់​​ថវិកា​ជាតិ​​អស់​​ជាច្រើន​ ​គឺ​ដោយសារតែ​​មាន​​មន្ត្រី​​ខិល​ខូច​​មួយ​ចំនួន​​លួច​​បំបាត់​។ លោក សុន ឆ័យ អះអាងថា ដោយសារតែបញ្ហា​នេះ​ហើយ ទើប​ធ្វើអោយ​មាន​ប្រតិកម្ម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​​​​​​៖

សំឡេង​៖ លោក សុន ឆ័យ​

 

​យ៉ាងណា​ក៏​ដោយ លោក ​សុន ឆ័យ ​អនុប្រធាន​​គណៈកម្មការ​​ទី​២ នៃ​រដ្ឋ​សភា ទទួល​បន្ទុក​​គណៈកម្ម​កា​រ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម មានជំនឿថា ការប្រកាស​របស់​លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន​ តាម​រយៈ​​វេទិកាបែបនេះ គឺ​ពិតជា​មិន​អាច​លុបបំបាត់​អំពើពុករលួយ ដែល​ជា​ហេតុនាំអោយ​បាត់បង់​ថវិកាជាតិ​បានឡើយ​។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចាំ​បាច់​​ត្រូវ​មាន​​យន្ត​ការ​រដ្ឋបាល​ច្បាស់​​​​​​​​​​​​​​​លាស់ និង​​​​អនុវត្ត​តាម​នី​តិ​វិធី​ច្បាប់ ដោយ​មាន​ការចូលរួម​ឃ្លាំ​មើល​ពី​សំណាក់​មន្ត្រី​នៅក្នុង​ស្ថាប័ន​៖

​សំឡេង​៖ លោក សុន ឆ័យ​

 

​គួរ​បញ្ជាក់ថា  ការ​លើក​ឡើង របស់​លោក សុន ឆ័យ បាន​​ធ្វើ​ឡើ​​បន្ទាប់​​ពី​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​​ឲ្យ​មាន​​ការ​ត្រួត​ពិនិត្យ​​លើក​កា​រ​ចាយ​វាយ​​ថវិកា​​ជាតិ​​ របស់​​ស្ថាប័ន​​ឯក​រាជ្យ​​ឡើង​វិញ ដើម្បី​​ធានា​នូវ​​​សង្គត់​ភាព​​ ក្នុង​​ការ​ចាយ​វាយ​​ថវិ​ការ​​ជាតិ ដែល​​កន្លង​មក ស្ថាប័ន​​ឯករាជ្យ​​ទាំង​អស់​នោះ កំណត់​​ប្រាក់​ខែ​​ស្រេច​​តែ​​ចិត្ត ធ្វើការចំណាយ​​ខ្លួន​ឯង​​ស្រេច​​តែ​ចិត្ត និង​ជ្រើស​រើស​​បុគ្គលិក​​ស្រេច​​តែ​​ចិត្ត ដោយ​​សំអាង​​​​ថា ខ្លួន​​ជា​​ស្ថាប័ន​​ឯក​រាជ្យ​៖

សំឡេង​៖ លោក ហ៊ុន សែន

 

​ដោយ​សារតែបញ្ហានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​អោយ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ អង្គភាព​ប្រឆាំង​អំពើពុករលួយ គណៈកម្មាធិការ​ជាតិ​​​​រៀបចំ​ការបោះឆ្នោតជា​ដើម មុននឹង​ធ្វើ​ការចំណាយ​អ្វី​មួយ ​ត្រូវ​មាន​ការចរចា​ជាមួយ​រាជរដ្ឋាភិបាល ដែល​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ ជា​អ្នកទទួល​រ៉ាប់រង​ដោះស្រាយ​បន្ទុក​នេះ​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក