ជប៉ុន​៖ ប្រាសាទ​ព្រះពុទ្ធសាសនា​នៅ​តំបន់ Horyu-Ji

19
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

មាន​ប្រាសាទ​ព្រះពុទ្ធសាសនា​ចំនួន​៤៨​នៅក្នុង​តំបន់ Horyu-Ji នៅក្នុង​តំបន់​ភូមិភាគ​Nara ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន​។

ប្រាសាទ​ពុទ្ធសាសនា​ទាំងនេះ ត្រូវបាន​សាង​កាលពី​ចុង​សតវត្សរ៍​ទី​៧​ឬ​ដើម​សតវត្សរ៍​ទី​៨ ដែល​នាំ​ឲ្យ​សំណង់​ប្រាសាទ​ដែល​ធ្វើ​អំពី​ឈើ​ទាំងនេះ​

​ក្លាយជា​ប្រាសាទ​ពុទ្ធសាសនា​ដ៏​ចំណាស់​ជាងគេ​បំផុត​ដែល​នៅសល់​នៅលើ​ពិភពលោក​។​

​    ​ស្នាដៃ​ស្ថាបត្យកម្ម​ទាំងនេះ បានបង្ហាញ​ការប្រែប្រួល​ពី​ស្ថាបត្យកម្ម​បែប​ព្រះពុទ្ធសាសនា​ចិន ទៅ​ស្ថាបត្យកម្ម​បែប​ជប៉ុន ហើយ
​ស្នាដៃ​នៃ​ស្ថាបត្យកម្ម​អំពី​ឈើ​ទាំងនេះ មាន​សារៈសំខាន់​មិន​ត្រឹមតែ​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​នៃ​សាសនា​ផងដែរ គឺ ការសាងសង់​បានកើត​ឡើង​ស្រប​ជាមួយនឹង​ជំនឿ​សាសនា ព្រះពុទ្ធ​ទៅដល់​ប្រទេស​ជប៉ុន ដោយ​ឆ្លង​ពី​ប្រទេស​ចិន​។​

​    ​ប្រាសាទ​ពុទ្ធសាសនា​ទាំងនេះ ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​UNESCO កាលពី​ឆ្នាំ​១៩៩៣​។​

– See more at: http://travel.cen.com.kh/heritage/show_detail?token=NWMzM#sthash.opInLvc3.dpuf

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក