មួយ​ឆ្នាំ​​ក្រោយ​​ការ​​ឡើង​​កម្លាំង​​របស់​​ពួក​​ជីហាដ អាមេរិក​​ត្រូវ​​សើរើ​​យុទ្ធសាស្ត្រ​​ឡើង​វិញ

1
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អស់រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​ ​បាន​ធ្វើការ​វាយ​ប្រហារ​ដណ្តើ​កាន់កាប់​ដែនដី​មួយ​ភាគ​ធំ​នៅ​អ៊ីរ៉ាក់ ​និង​នៅ​ស៊ីរី។ សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ ដើម្បី​បង្រ្កាប​ក្រុម​នេះ ​កំពុង​ត្រូវ​បាន​គេ​សម្លក់​សម្លឹង ​ដោយសារ​តែ​មួយ​ឆ្នាំ​មក​នេះ ​មិន​ត្រឹម​តែ​មិន​បាន​កម្ទេច​ក្រុម​ជីហាដ​ហើយ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ក្រុម​នេះ​មាន​កម្លាំង​រឹត​តែ​ខ្លាំង ​ជាង​មុន​ទៅ​ទៀត។ អាមេរិក ​កំពុង​តែ​ពិចារណា ​ដើម្បី​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ។

ចាប់​តាំង​ពី​ដំបូង​មក ​រដ្ឋាភិបាល​អាមេរិក ​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ​អាមេរិក ​និង​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់ ​ដើម្បី​បង្រ្កាប​ក្រុម​ជីហាដ​អ៊ីស្លាម ​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​វាយ​ប្រហារ​ដោយ​ការ​ទម្លាក់​គ្រប់​បែក ​អាមេរិក​ បាន​ត្រឹមតែ​បញ្ជូន​អ្នក​ជំនាញ​ការ​មួយ​ចំនួន​តូច ​ព្រម​ទាំង​សម្ភារៈ​ទៅ​ជួយ​ទាហាន​អ៊ីរ៉ាក់ ​ដែល​នៅ​តាម​ទីតាំង​ផ្ទាល់។

សរុប​មក​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​ទៅ​ ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ធ្វើ​ប្រតិបតិ្តការ​តាម​ផ្លូវ​អាកាស​ យើង​ឃើញ​ថា លទ្ធផល​គឺ​មាន​ស្តួចស្តើង​ណាស់។ ចំណែក​ទាហាន​អ៊ីរ៉ាក់ ​ដែល​ខ្សោយ​កម្លាំង ​បាន​បាក់​ទ័ព រត់​ប្រាស​អាយុ​សឹងតែ​មិនទាន់។ ជាក់​ស្តែង កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមជីហាដ​រដ្ឋ​អ៊ីស្លាម ​បាន​ដណ្តើម​បាន​តំបន់​រ៉ាម៉ាឌី មួយ​បន្ថែមទៀត ​នៅ​ភាគ​ខាង​លិចអ៊ីរ៉ាក់។ ដីវាល​ធំ​ល្វិង​ល្វើយ ​លាត​សន្ធឹង​រវាង ​អ៊ីរ៉ាក់ និង​ស៊ីរី​ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាដ។

មាន​មតិ​ជាច្រើន ​ដែល​បាន​លើកឡើង​ជុំវិញ​បរាជ័យ​របស់​កងទ័ព​អាមេរិក។ អ្នក​ជំនាញ​យុទ្ធសាស្ត្រ​យោធា​អាមេរិក​ម្នាក់​ បាន​រិះគន់​ដោយ​ចំៗ​ថា ប្រតិបត្តិការ​ផ្លូវ​អាកាស​របស់​អាមេរិក ​គឺ​ធ្វើ​ដូច​មិន​ធ្វើ ​គឺ​ដោយសារ​តែ​វា​តិច​តួច​ពេក។ កាល​ណា​យើង​ធ្វើ​តិច​ វា​តែងតែ​បាន​ផល​តិច ​គឺ​ជា​រឿង​ធម្មតា​ទេ។ ជា​ការពិត ​ តាម​របាយការណ៍​ចុង​ក្រោយ​នេះ ​យន្តហោះ​កងទ័ព​អាកាស​អាមេរិក​ចំនួន​៧៥% គឺ​បាន​តែ​ហោះ​ក្រវែល​ប៉ុណ្ណោះ ​មិន​បាន​ទម្លាក់​គ្រាប់បែក​ទេ។

យ៉ាងណា​មិញ ​អគ្គ​បញ្ជាការ​កង​ទ័ព​បារាំង​មួយ​រូប ​ក៏​បាន​រិះគន់​ដែរ​ថា ប្រតិបត្តិការ​ផ្លូវ​អាកាស​របស់​អាមេរិក ​មាន​ភាព​ស្ទាក់ស្ទើរ​ខ្លាំង​ណាស់។ លោក​បាន​សំណូម​ពរ ថា ​បើ​ចង់​យក​ឈ្នះ​ក្រុម​ជីហាដ ​ត្រូវ​បន្ថែម​ការ​ទម្លាក់​គ្រាប់​បែក​នៅ​តាម​មូលដ្ឋាន​ទ័ព​ របស់​ក្រុម​ជីហាដ​ ឲ្យបាន​ច្រើន​ជាង​នេះ។

ទោះ​បី​ជា​យ៉ាងណា លោក​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា ​ការ​ទម្លាក់​គ្រាប់បែក​ច្រើន​ពេក ​វា​នឹង​បង្ក​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ប្រជាជន​ស្លូតត្រង់​កាន់​តែ​ច្រើន។ ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​ជីហាដ​ និង​ប្រើប្រាស់ ​ការ​ស្លាប់​នេះ​ធ្វើ​ជា​លេស ​ដើម្បី​បញ្ឆេះ​កំហឹង​ប្រជាជន​ ឲ្យ​ដើរ​តាម​ពួក​វា កាន់​តែ​ច្រើន។ លោក អូបាម៉ា ​បាន​បញ្ជាក់​ទៀត​ថា ​សង្រ្គាម​ប្រឆាំង​ក្រុម​ជីហាដ ​ត្រូវតែ​យក​ឈ្នះ​ដោយ​កម្លាំង​មូលដ្ឋាន ​នៅ​អ៊ីរ៉ាក់ ​និង​នៅ​ស៊ីរី​ផ្ទាល់។ អាមេរិក​គ្រាន់​តែ​ជួយ​ជំរុញ​ពី​ក្រោយ​តែ​ប៉ុណ្ណោះ។ លោក អូបាម៉ា ​បន្តថា​ គាត់​មិន​ចង់​ឲ្យ​អ៊ីរ៉ាក់​ រំពឹង​តែ​អាមេរិក​ ឲ្យ​អាមេរិក​ទៅ​វាយ​ជំនួស​នោះ​ទេ។

ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ​ដែល​អ៊ីរ៉ាក់​កំពុងតែ​ស្រុត​កម្លាំង ​រីឯ​ស៊ីរី​ឯណោះ ​កម្លាំង​ប្រឆាំង ​ក៏ដូច​ជា​ក្រុម​របស់​បាឆាអាល់អាសាដ ​ជាប់​រវល់​តែ​វាយ​ប្រហារ​គ្នា​ ទៅ​វិញ​ទៅ​មក ​ទុក​ឲ្យ​ក្រុម​ជីហាដ ​ឆក់​ឱកាស​ពង្រីក​ដែន​ដី​បាន​កាន់តែ​ធំ។ ទោះ​ចង់​មិន​ចង់ ​អាមេរិក​ ក៏​មាន​ចំណែក​ ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​វាសនា​អ៊ីរ៉ាក់ ​ដែល​ខ្លួន​ធ្លាប់​លើក​ទ័ព​ទៅ​វាយ​ កាល​ពី​ឆ្នាំ​ ២០០៣​ដែរ។ បើ​បំណាច់​ជា​លូក​ប្រហុក​ទៅ​ហើយ ​ត្រូវ​លូក​ឲ្យ​កប់​ឃ្លៀក ​សោះ​នឹង​វា​ស្អុយដៃ​ឥត​អំពើ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក