លោក​ ហ៊ុន សែន ថា​ឲ្យ​ឧកញ៉ា សុខ ប៊ុន ចេញមុខ​ឲ្យ​លឿន​​

14
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ បាន​អំពាវនាវ​ឲ្យឧកញ៉ា សុខ ប៊ុន ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​លើអតីតពិធីការិនី​​ទូរទស្សន៍​កញ្ញាសាសា ចេញមុខ​មក​ឲ្យ​លឿន​ ដើម្បី​ប្រឈមមុខ​​ច្បាប់ ដោយ​លោក​ចាត់​ទុក​ករណីហិង្សា​នេះ​​ហួស​ហេតុ។​

ក្នុង​ពិធីចែកសញ្ញាបត្រ​ដល់និស្សិត​នៅ​វិទ្យាស្ថាន​ជាតិអប់រំ លោកនាយករដ្ឋម​ន្រ្តីបានថ្លែង​ថា​បើទោះ​ជា​មាន​ការ​សម្រ​បសម្រួ​ល​ក្រៅផ្លូវ​តុលាការ ក៏​សំណុំ​រឿងនេះ​តុលាការត្រូវតែ​​ចាត់ការ។ លោក​បន្ត​ថា​លោក​មិន​យល់​ថាតើ​ហេតុអ្វីលោក សុខ ប៊ុន ដែល​មាន​ងារ​ជា​​ឧកញ៉ាហ៊ាន​ធ្វើ​សកម្មភាពបែបនេះ។ លោក​នាយករដ្ឋមន្រ្តី​ថាឲ្យ​លោក សុខ ប៊ុន ចេញ​មុខ​ឲ្យ​លឿន និង​ព្រមាន​ប្រយ័ត្ន​ជាប់ខ្នោះ​ ដោយ​សារ​មក​យឺតពេល។ លោក​បញ្ជាក់​ថា«សូម​ឲ្យ​លោក សុខ ប៊ុន ចេញ​​មុខ​ឲ្យ​លឿន​ ។ រឿងនេះ​ បើ​យើង​មើលឃ្លីបវីដេអូ គឺ​វា​ហួស​ហេតុ​ពេក​ហើយ។វាយ​ចាប់សម្រាត​ វាឃោរឃៅព្រៃផ្សៃហួស»

លោក​នាយករដ្ឋមន្រ្តីបន្ត​ថា​ច្បាប់មិន​លើក​លែង​ទេចំពោះ​ករណីហិង្សា​ផ្សេងៗ​ទៀត។ លោក​ថា​បើ​អាច​បាន​លោក សុខ ប៊ុន សូម​ចេញមុខ​មក​តុលាការ​នៅ​​ថ្ងៃ​ហ្នឹង ដោយ​ព្រមាន​ចាប់ខ្លួន​​បើ​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​។​​

កាលពីថ្ងៃ​អង្គារ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន​​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា​ សុខ ប៊ុន និង​ព្រមាន​អ្នក​ដែលហ៊ាន​ចេញ​មុខ​កាង​​​រឿងនេះ។​

លោក សុខ ប៊ុន ជាប់​ពាក់​ព័ន្ធ​នឹង​ការប្រើ​ហិង្សា​មក​លើ​កញ្ញាសាសា កាល​​ពី​​យប់​ថ្ងៃ​​១ឈា​ន​ចូល​​​ព្រឹក​ថ្ងៃ​ទី​​២ ខែ​កក្កដា​​។ ក្រោយ​ពីហិង្សា​កើតឡើង​មាន​​ការបង្ហោះជា​​​វីដេអូឃ្លីបលើ​បណ្តាញ​សង្គមហ្វេសប៊ុក​ជា​បន្ត​បន្ទាប់​។​

កន្លងទៅ លោក សុខ ប៊ុន បាន​​ចេញ​លិខិតបំភ្លឺ​ជាសាធារណៈ​មួយ ដោយ​​សុំ​ការ​អធ្យា​ស្រ័យ​ពី​ក្រុម​គ្រួសារ​​កញ្ញាសាសា និង​បាន​ប្រ​កាស​លា​ឈប់​ពី​​តំណែង​ក្រុមហ៊ុនដែល​លោកគ្រប់គ្រង​ ព្រម​ទាំង​​ងារ​​​ឧកញ៉ា​ដែល​លោក​បាន​ទទួល។​ លោក​បន្ត​ថា​ជម្លោះ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​របស់​កញ្ញាសាសា និង​រូប​​លោក​ផ្ទាល់​។

លោក​ សុខ ប៊ុន បាន​ស្នើ​សុំចូល​រួម​ជា​វិភាគ​ទានជួយ​ព្យា​បាល​ដល់​​កញ្ញាសាសា​​ចំនួន​១​សែន​ដុល្លារ​ និង​បាន​ស្នើ​សុំ​ការ​យោគ​យល់​ឈប់​ប្រ​កាន់ និង​មិន​ស​ងសឹកពីក្រុម​គ្រួសារ​របស់​កញ្ញា​​សាសា។ លោក​ក៏​បាន​ប្រ​កាស​សុំ​អធ្យា​ស្រ័យ​ពី​ស្ថាប័ន​តុលា​ការ ​ដើម្បី​ទុក​​ពេល​ឲ្យ​លោក​ព្យាបាល​ជំងឺ​​ស្ត្រេស ដែល​លោ​អះអាង​ថាលោកមាន​​ជំងឺ​នេះធ្ងន់​ធ្ងរ និង​ទុករាល់​ការងារ​នីតិវិធី​ច្បាប់​ជូន​មេធាវី​របស់​លោក​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក