លោក​ ហ៊ុន ​សែន ​ព្រមាន​កាត់ផ្តាច់​វប្បធម៌​សន្ទនា​បើ​បក្ស​ប្រឆាំង​មិន​ព្រម​កែ

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​សមាជិក​របស់​គណបក្ស​ប្រឆាំង​ឲ្យ​ធ្វើការ​កែតម្រូវ​ចំណុច​ទាំងអស់​នៃ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​មិន​ស្មោះត្រង់​មក​លើ​រដ្ឋាភិបាល​បើ​មិន​ដូច្នោះ​ទេ​វប្បធម៌​សន្ទនា​អាច​នឹង​ត្រូវ​បញ្ចប់​។

ក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង​វិទ្យុ​ដើមអម្ពិល​កាលពី​ថ្ងៃ​ចន្ទ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​ធ្វើការ​រិះគន់​ទៅលើ​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រដូច​លោក សម រង្ស៊ី និង សមាជិក​ដូច​ចោរ​ដែល​ចូល​មក​សារភាព​ហើយ​បាន​ព្រមាន​ថា​លោក រង្ស៊ី និង​សមាជិក​ត្រូវ​តែ​កែ​តម្រូវ​ចំណុច​ទាំង​អស់​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ញុះញង់ និង​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល។

លោក​នាយករដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា​ដរាប​ណា​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ផ្ទាល់​កែតម្រូវ​ចំណុច​ទាំងនេះ​ទើប​វប្បធម៌​សន្ទនា​អាច​ដំណើរការ​ទៅ​មុខ​បាន។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ក្រុម​ចោរ​បំផ្លាញ​ស្ថិរភាព​ប្រទេស​មួយ​បាន​ចូល​មក​សារភាព​នោះ​គឺ​លោក សម រង្ស៊ី និង​អ្នក​ទាំង​ឡាយ​ដែល​ញុះញង់​ធ្វើឲ្យ​មាន​អស្ថិរភាព​នយោបាយ​របស់​ប្រទេស​គឺ​លោក​ សម រង្ស៊ី និង​គណបក្ស​របស់​លោក​ដែល​តែងតែ​ចាក់​ពី​ក្រោយ​រាជរដ្ឋាភិបាល»។

លោក ហ៊ុន សែន បន្ថែម​ថា៖ «ដូច្នេះ​ដើម្បី​លាងជម្រះ​ការ​សង្ស័យ​សម្រាប់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​គណបក្ស​របស់​លោក សម រង្ស៊ី និង​លោក សម រង្ស៊ី ផ្ទាល់​ត្រូវ​តែ​កែតម្រូវ​ចំណុច​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មិន​ស្មោះត្រង់​លើ​រាជរដ្ឋាភិបាល និង​ [គណបក្ស​ប្រជាជន] នោះ​ទើប​វប្បធម៌​សន្ទនា​អាច​ទៅ​មុខ»។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤ នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ទៅ ២០ ឆ្នាំ​ពី​បទ​ដឹកនាំ​ និង​ចូលរួម​ក្នុង​អំពើ​កុបកម្ម​ដែល​បាន​ក្លាយ​ជា​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា ឆ្នាំ ២០១៤ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ដែល​ក្លែង និង​ញុះញង់​បង្ក​ចលាចល​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​សង្គម។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ប្រៀបធៀប​របស់​លោក ហ៊ុន សែន ដែល​ប្រដូច​គណបក្ស​សង្គ្រោះជាតិ​ទៅ​នឹង​ចោរ​នោះ​ទេ​ប៉ុន្តែ​លោក​ថ្លែង​ថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើអ្វី​គ្រប់​យ៉ាង​គឺ​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ និង​ដើម្បី​ឯកភាពជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បញ្ហា​ដទៃ​ទៀត។

លោក សុវណ្ណ បន្ថែម​ថា៖ «ខ្ញុំ​មិន​ចង់​ឆ្លើយតប​ទេ។ ខ្ញុំ​ចង់​គិត​អំពី​របៀប​ដែល​យើង​ត្រូវ​រក​មធ្យោបាយ​ដើម្បី​រក្សា​ឯកភាពជាតិ និង​សាមគ្គីភាព​មិន​ឲ្យ​បរទេស​មើល​ងាយ​។ នេះ​ជា​អ្វី​ដែល [គណបក្ស​សង្គ្រោះ​ជាតិ] បាន​ធ្វើ។ គ្រប់​យ៉ាង​មេដឹកនាំ​ [គណបក្ស​សង្គ្រោះ​ជាតិ] បាន​បញ្ជាក់​ថា [យើង] ចង់​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​របស់​យើង​ស្វែងរក​ឯកភាព​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ព្រោះ​ថា​ប្រសិន​បើ​យើង​មិន​ប្រឹងប្រែង​ទេ​យើង​ទាំងអស់​គ្នា​ដែល​រស់នៅ​លើ​ទឹកដី​នេះ​នឹង​ទទួល​ការ​បាត់បង់​ទាំងអស់​គ្នា» ។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន លើ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​បាត់បង់​ចុងក្រោយ​ខាង​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ចង់​បំភ័យ​អ្នក​ប្រកួតប្រជែង​នយោបាយ​របស់​លោក​ដោយ​បញ្ជាក់​ថា​នោះ​ជា​​មូលហេតុ​ដែល​លោក ហ៊ុន សែន ត្រូវ​បង្ហាញ​នូវ​ឥទ្ធិពល​ដែល​គ្រប់គ្រង​លើ​គូប្រកួត​ប្រជែង​ហើយ​ចំពោះ​លោក សម រង្ស៊ី​ ក្នុង​ស្ថានភាព​នេះ​ហាក់​ដូចជា​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការ​ឆ្លើយតប​ទេ​ដូច្នេះ​លោក​ សម រង្ស៊ី ត្រូវតែ​ឯកភាព បត់បែន​ខ្លួន​រហូត​ដល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ។

លោក វីរៈ បាន​បញ្ជាក់​ថា៖ «លោក ហ៊ុន សែន ហាក់បី​ដូចជា​បាត់បង់​ប្រជាប្រិយភាព​ច្រើន និង​បាត់បង់​អំណាច​ហើយ​ប្រហែល​បែប​នេះ​ហើយ​ទើប​ [គាត់] ព្យាយាម​ជុំ​ចុងក្រោយ​ដើម្បី​ចាប់​អ្នក​នេះ​ចាប់​អ្នក​នោះ​ក្នុង​បំណង​ដើម្បី​បង្ក​ភាព​ភ័យខ្លាច»​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក