សមាជិក​បក្សសង្គ្រោះជាតិ ៣ នាក់កំពុង​ស្នើ​សុំ​សិទ្ធិជ្រកកោន​នៅ​ប្រទេសទី ៣

17
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៣ នាក់ បាន​រត់​គេច​ខ្លួន តាមថៃ ទៅ​ប្រទេស​មួយ​ទៀត​ក្នុង​តំបន់អាស៊ី ហើយ​កំពុង​ស្នើសុំ​សិទិ្ធ​ជ្រក​កោន​នៅ​ប្រទេសទី ៣ ​បន្ទាប់​ពី​ត្រូវបាន​គេ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹងរឿង​ក្តី​ឃុំខ្លួន​លោក ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​សម ​រង្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​។

​ក្រុម​នេះ ដែលលោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ហៅ​ថា ជន​សម​គំនិត ក្នុង​សុន្ទរកថា​មួយ កាលពី​ថ្ងៃ​អង្គារ បាន​រត់​គេច​ខ្លួន​ទៅ​ថៃ កាល​ពីថ្ងៃទី ១៩ ខែសីហា បន្ទាប់​ពី​ឈ្មោះ​របស់ពួកគេ​ ត្រូវ​បាន​លើកឡើង​ ក្នុង​ពេល​នគរបាល​សាក​សួរ​លោក សុខហួរ។ នេះ​បើយោង​តាម​ប្រភពមួយ​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ។

បុរស​ពីរ​នាក់ឈ្មោះ​ សត្យា សម្បតិ្ត អាយុ ២៥ ឆ្នាំ និង​លោក ចុង លៀង​អេង ​អាយុ ២០ ឆ្នាំ ជា​អ្នក​គ្រប់គ្រង​ទំព័រ Facebook ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ខណៈ​ដែល​បុរស​ទី ៣ ឈ្មោះ ដាវិដ សម្បតិ្ត អាយុ ២៤ ឆ្នាំ ​ដែល​ជាប្អូន​ប្រុស​សត្យា គឺ​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហុង សុខហួរ ​នៅព្រឹទ្ធសភា។ ​ការ​គេច​ខ្លួន​របស់​ពួកគេ ធ្វើ​ឡើងដោយ​មាន​ជំនួយពី​​ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការសហប្រជាជាតិ។

នេះបើ​យោង​តាម​ប្រភពទី ១ ​ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ប្រភព​មួយទៀត ដែល​ក៏​បាន​បដិសេធបញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​ភាពរសើប​នៃ​ករណី​នេះ។

​ប្រភព​ទី ២ ​ដែល​​ប្រាប់​បុរស​ទាំង​អស់ បន្ទាប់​ពីការចាប់ខ្លួន​លោក សុខ​ហួរ ​នៅ​ថ្ងៃ​ទី ១៥​ ខែ​សីហាដោ​យ​សារ​តែ​ពួកគេ​បានបង្ហោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំ​ដែន​កម្ពុជា​វៀតណាម​ឆ្នាំ ១៩៧៩ ក្លែង​ក្លាយ​ ​និង​វីដេអូ​នៅលើទំព័រ Facebook របស់​លោក សម រង្ស៊ី បាន​ថ្លែងថា ពួកគេ​បាន​គេច​ខ្លួន ដោយ​សារ​តែ​ខ្លាចក្លាយ​​ជាគោលដៅ​ ដោយ​សារ​តែ​តួនាទី​របស់​ពួកគេ ​ក្នុង​ការ​បង្ហោះ​ឯកសារ​ និង​វីដេអូ​នោះ។

ប្រភពនោះ​បាន​ថ្លែង​ថា៖ «​ពួកគេ​ព្រួយបារម្ភ​ណាស់​។ ពួកគេ​ថា ពួកគេ​មិន​បាន​ដឹង​ពី ខ្លឹម​សារ​ក្នុង​សន្ធិសញ្ញា​ទេ។ ពួក​គេ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា[​របស់​លោក សុខហួរ] ​ហើយ​ធ្វើ​កិច្ច​ការ​បច្ចេក​ទេស»។

​យោង​​តាម​ប្រភព​ទី ១ វីដេអូ​របស់​លោក សុខហួរ ត្រូវ​បាន​ថត​ដោយ​លោក សត្យា ហើយ​បង្ហោះ​ដោយ​ លោក ចុងលៀង​អេង ចំណែក​ឯ ដាវិដ មិន​ពាក់​ព័ន្ធ​ដោយផ្ទាល់​ទេ។

ក្នុង​សុន្ទរកថា​ កាល​ពី​ថ្ងៃ​អង្គារ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក សុខហួរ ពី​បទ​ក្បត់​ជាតិ បន្ទាប់​ពី​ការ​បង្ហោះ​លើ Facebook ​នៅ​ថ្ងៃ​ទី១២ ខែ​សីហា ​បាន​​ថ្លែង​ថា សន្ធិសញ្ញា​ក្លែងក្លាយ​នោះ ​បាន​គំរាម​ដល់​សន្តិ​សុខ​ជាតិ និង​ចាប់ផ្តើម​សង្គ្រាម​ជាមួយ​នឹង​វៀតណាម។ ​លោក​បាន​អំពាវ​នាវ​ឲ្យជន​សមគំនិត ក្នុង​ករណី​បំផ្លើស​ពី​បញ្ហា​ព្រំ​ដែន វិល​ត្រឡប់​ពី​ថៃវិញ។ ​

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «​សូម​អំពាវនាវ​ដល់​អ្នក​ដែលរត់​គេច​ទៅ​បាង​កក វិល​ត្រឡប់​មក​ភ្នំពេញ​វិញ ​ហើយ​សារ​ភាព​ប្រាប់​អាជ្ញាធរ​អំពី​អ្នក​ឃុប​ឃិត​របស់​ពួកគេ​»​។ក្រុម​បុរស​ទាំង​នេះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​ ក្នុង​កាសែត​រស្មី​កម្ពុជា​ចុះ​ថ្ងៃ​ទី ២៣ ខែ​សីហា ដែល​ជា​កាសែត​គាំទ្រ​រដ្ឋាភិបាល។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថាបុរ​ស​ទាំង​នោះ ដែល​នឹក​ស្រុក​កំណើត និង​ព្រួយ​បារម្ភ ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​កំពុង​ព្យាយាម​ស្នើ​សុំ​សិទិ្ធ​ជ្រក​កោន​នៅ ប្រទេស​ទី ៣។

​​ប្រភព​នោះ​បាន​ឲ្យ​ដឹង​ទៀតថា ពាក្យ​សុំឋានៈ​ជាជនភៀស​ខ្លួន​របស់​ពួកគេ កំពុង​ពន្លឿន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ​ប៉ុន្តែ ពួកគេ​មិន​ចង់​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​នោះទេ ដោយ​សារ​តែ​​បារម្ភ​​ថា មានការ​ជះឥទិ្ធពល​លើ​ដំណើរ​ការ​។ ​គាត់បាន​បន្ថែម​ទៀត​ថា៖ «​អ្នក​ទាំង​នោះ​ ពិត​ជាភ័យ​ខ្លាចពីជីវិត​របស់​ខ្លួន»។

ទីភ្នាក់​ងារ​ជនភៀស​ខ្លួន​អង្គការ​សហប្រជា​ជាតិ ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​សុំអធិប្បាយ​ទេ គិត​ដល់​ពេល​បោះ​ពុម្ពផ្សាយ​កាល​ពី​ម្សិលមិញ។ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បដិសេធ​​ធ្វើ​ការ​អត្ថាធិប្បាយ​កាល​ពី​ម្សិលមិញ​។

បន្ទាប់​ពី​មាន​ការចាប់ខ្លួន​លោក សុខហួរ​ តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​បា​ន​ធ្វើ​ដំណើ​ទៅ​ក្រៅ​ប្រទេស៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក