សុខភាព៖ តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង​មិនគួរ​បរិភោគ​អ្វីខ្លះ​?

32
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.
​នៅពេលដែល​អ្នក​ទើប​នឹងមាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​សកម្មភាព​មួយចំនួន ជាពិសេស​អាហារ ព្រោះ​អាហារ​ជា​កត្តា​ចំបង​ដែល​អាច​បំផ្លាញ​សុខភាព​កូន និង​អ្នក​យ៉ាង​ងាយ ដូចនេះ​តើ​មាន​ផ្ទៃពោះ​ដំបូង​គួរតែ​ចៀសវាង​កុំ​បរិភោគ​អាហារ​អ្វីខ្លះ​?

 ​កាហ្វេ និង​តែ​
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​៣​ខែ​ដំបូង អ្នក​គួរតែ​ចៀសវាង​កុំ​ទទួលទាន​កាហ្វេ និង​តែ ព្រោះ​នៅក្នុង​នោះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាចធ្វើ​ឲ្យ​កូន​លូតលាស់​យឺត ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​ទម្ងន់​កូន​ប្រែជា​ស្រាល​ទៀតផង​។​
​ថ្លើម​សត្វ​
​អ្នក​មិនត្រូវ​បរិភោគ​ថ្លើម​សត្វ​ដើម្បី​ចង់​ទទួលបាន​វីតាមីន​A និង​D​នោះទេ ព្រោះ​វា​ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ដែរ ដូចនេះ​បើ​អ្នក​ចង់បាន​វីតាមីន​ទាំង​២​ប្រភេទ​នោះ អ្នក​អាច​បរិភោគ​ការ៉ុត ឬ​បន្លែ​និង​ផ្លែឈើ​មក​ជំនួស​បាន​។​
​ចា​ខ្វៃ​
​អ្នក​មិនត្រូវ​បរិភោគ​ចា​ខ្វៃ​នៅពេលដែល​អ្នក​ទើប​នឹងមាន​ផ្ទៃពោះ ឬ​ចន្លោះពេល​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​នៅក្នុង​ចា​ខ្វៃ​មាន​ម្សៅ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​កូន ដូចនេះ​អ្នក​មិនគួរ​បរិភោគ​វា​ទេ​បើ​ចៀសបាន​។​
​អាហារ​ប្រតិកម្ម​
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិនគួរ​តែងតែ​សាកល្បង​អាហារ​គ្រប់​ប្រភេទ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រតិ​កម្មបាន ជាហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​។​
​អាហារ​ដែល​ជូរ​
​ថ្វីត្បិតតែ​អាហារ​ដែល​ជូរ​អាច​ការពារ​អ្នក​មិន​ឲ្យ​ក្អួត​ច្រើន ប៉ុន្តែ​អ្នក​មិនគួរ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ពោះវៀន និង​ក្រពះ​អ្នក ថែមទាំង​ធ្វើ​ឲ្យ​កូន​លូតលាស់​មិនបាន​ល្អ​ទៀតផង​។​
 
​ស្ករ ឬ​អាហារ​ដែល​ផ្អែម​
​នៅ​ចន្លោះ​ពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិនគួរ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​នោះទេ ព្រោះ​បើ​អ្នក​ពិសារ​ដោយ​មិន​គិត នោះ​អ្នកនឹង​ងាយ​ធាត់​ខ្លាំងណាស់ ហើយ​នៅពេល​ដែលមាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ​អ្នក នោះ​វា​នឹងធ្វើ​ឲ្យ​ធ្មេញ​កូន​លូតលាស់​មិនបាន​ល្អ​ឡើយ​៕
Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក