ព្រឹក​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

12065658_413265535533402_304182791206129474_nភ្នំពេញ: នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣ ដែលជា​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA ដើម្បី​ការពារ​ទឹកជំនន់ និង​រំដោះ​ទឹក​បញ្ចៀស​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​ធ្វើឡើង​នៅលើ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ទល់មុខ​ម​ជ្ឈ​ម​ណ្ឌ​លហុ​ង​កុង ឬ​ខាងត្បូង​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នោះដែរ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​បិទ​ចរាច​រ​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​សួន​បទុម​វ​តី នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ លូ ជំហាន​ទី​៣ ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​អង្គការ JICA ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

សាលា​រាជធានី​ភ្នំពេញ ធ្វើការ​សម្រួល​ចរាចរ​ជា​បណ្តោះអាសន្ន ដោយ​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ ឆ្លងកាត់​កំណាត់ មហាវិថី​ព្រះ​សុធារស ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះសីហនុ រហូតដល់​ផ្លូវ​លេខ​២៤០ មហាវិថី​ព្រះ​សុរាម្រិត និង​កំណាត់​ផ្លូវ​លេខ​២៤០ ចាប់ពី​ចំណុចប្រសព្វ មហាវិថី​ព្រះ​នរោត្តម រហូតដល់​មហាវិថី​ព្រះ​សុធារស ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង ១១ ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន ប្រជាពលរដ្ឋ​ទាំងឡាយ មេត្តា​ជ្រាប និង​បញ្ចៀស​ការធ្វើដំណើរ ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី តាម​កាលបរិច្ឆេទ ខាងលើនេះ ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់ បណ្តោះអាសន្ន​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ចរាចរ ជាធម្មតា​វិញ​៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក