«ឪពុកខ្ញុំ…អភិបាល កិច្ចល្អ»! កំណាព្យរំលែក ទុក្ខសោក នាយករដ្ឋមន្រ្តី ក្នុងខួប ៣៩ឆ្នាំ នៃការបាត់បង់កូន «កំសត់»

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ៖00002តីតនិស្សិតក្មេងវត្តបទុមវតី មកពីខេត្តបន្ទាយ មានជ័យ លោក ញ៉ែម វិបុល បានតែងកំណាព្យ មួយបទ មានចំណង ជើងថា «ឪពុកខ្ញុំ…អភិបាលកិច្ចល្អ» ដោយរៀបរាប់ពីគំរូវីរភាព នៃការដឹកនាំ របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងបំណងចូលរួមកាត់បន្ថយ និងរំលែកនូវទុក្ខសោក វិយោគរបស់សម្តេច ក្នុងថ្ងៃខួប ៣៩ឆ្នាំ នៃការបាត់បង់ជីវិតកូន «កំសត់»។

លោក ញ៉ែម វិបុល ដែលជាអតីត និស្សិតចូលចិត្តការតែងនិពន្ធមួយរូបដែរនោះ បានប្រាប់មជ្ឈមណ្ឌលមណ្ឌលព័ត៌ មាន ដើមអម្ពិលថា កថាចារបង្ហាញពីទុក្ខសោក របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងខួប ៣៩ ឆ្នាំ នាថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៥ ចំពោះការបាត់បង់កូន «កំសត់» ដែលចាកចេញពីឧទរម្តាយទាំង មិនទាន់បាន ឃើញពន្លឺថ្ងៃ ក៏ត្រូវលាចាកលោក ព្រោះការធ្វេសប្រហេសរបស់បេទ្យឆ្មបនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើន បានសោកសង្រេង និងបង្ហូទឹកនេត្រាស្តាយស្រណោះអាឡោះអាល័យ និងបានជ្រាបយ៉ាងច្បាស់ពីវិសាលភាព នៃ ទុក្ខសោក ដ៏ធំធេងមួយនេះ។

លោក ញ៉ែម វិបុល ក្នុងនាមជានិស្សិតធ្លាប់ពឹងអាស្រ័យដំបូលកុដិព្រះសង្ឃ ដែលមានជំនឿមុតមាំក្នុងគន្លងព្រះពុទ្ធ សាសនា បានបង្ហាញការជឿជាក់ថា ការធ្វើបុណ្យឧទ្ទិសកុសល ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត តែងតែធ្វើជារៀងរាល់ឆ្នាំ ព្រមទាំងទង្វើជាកុសលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្តេចបានសាង ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ នឹងបានបញ្ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ របស់ «កំសត់» ជាក់ជាមិនខាន។

លោក វិបុល ក៏ជឿថា ទំហំចិត្ត ដ៏ធំធេងរបស់លោកឪពុក និងអ្នកម្តាយ ប្រកបដោយព្រហ្មវិហារធម៌នេះ នឹងធ្វើឲ្យ ដួងវិញ្ញាណក្ខន្ធរបស់ «កំសត់» បានស្ងប់ ហើយវិញ្ញាណក្ខន្ធរបស់ «កំសត់» ក៏ប្រហែលមិនចង់ឃើញលោកឪពុក និងអ្នកម្តាយ របស់គេបន្តសោកសង្រេងទៀតនោះឡើយ ពោល «កំសត់» ចង់ឃើញតែភាពរីករាយ និង ស្នាម ញញឹម របស់លោកឪពុក និងអ្នកម្តាយ ដើម្បីមានកម្លាំងពលំមាំមួន បន្តដឹកនាំនាវាកម្ពុជា ឲ្យទទួលបានភាពសុខ សាន្ត សុខុដុម និងរីកចម្រើនកាន់តែខ្លាំងថែមទៀត។

ដើម្បីចូលរួមរំលែកនូវភាពសោកសង្រេង និងរំសាយនូវទុក្ខកង្វល់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ពីការនឹកស្រណោះអាឡោះអាល័យលើបុត្រច្បង ដ៏សែនកំសត់ម្នាក់នេះ លោក ញ៉ែម វិបុល បានផ្ញើ ជូនចំណងដៃកំណាព្យមួយបទ ដែលមានចំណងជើង «ឪពុកខ្ញុំ…អភិបាលកិច្ចល្អ» គោរពជូនសម្តេចតេជោ។ កំ ណាព្យនេះ រៀបរាប់ពីគំរូវីរភាពសម្តេច តេជោ ហ៊ុន សែន ក្នុងការចាត់ចែង និងដឹកនាំអភិវឌ្ឍប្រទេស៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក