បាក់​ទំនប់​រណ្តៅ​ដី​ឧកញ៉ាម្នាក់ លិច​ទូក​អ្នករក​ត្រី​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

a8a33b6f-5b32-4503-a87f-6e1b801dfc61រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​រណ្តៅ​ដី ខណៈ​ពេល​កំពុង​តែ​អុំទូក​បង់សំណាញ់​នៅ​ក្នុង​បឹង​ទំនប់​កប់​ស្រូវ​ស្រាប់តែ​បាក់​ទំនប់​ធ្វើ​ឲ្យ​ទឹក​កួ​ច​ក្រឡាប់​លិច​ទូក​ និង​មនុស្ស​ទៅ​ជាមួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១០ ​​វិ​ច្ឆិកា ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័​ត័​មាននៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បឹង​ទំនប់​កប់​ស្រូវ​ស្ថិត​នៅ​ជាប់​នឹង​រណ្តៅ​ដី​ធំ​មួយ​ជ្រៅ​ដល់​ក្បាល​ប្រេត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​រណ្តៅ​ដី​របស់​ឧកញ៉ា​ញឹក ផន ហៅ​តា​កៅ បាន​​​ជីក​នៅ​កណ្តាល​បឹង​មាន​ជម្រៅ​រាប់រយ​ម៉ែត្រ គ្រាន់តែ​ជីក​ហើយ​លើកដី​ធ្វើ​ជា​ទំនប់​ខណ្ឌ​ពី​គ្នា ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​២​នាក់​ពាក់​ពិល​នៅ​លើ​ក្បាល​ជិះទូក​បង់សំណាញ់​នៅ​ក្នុង​បឹង​ទំនប់​កប់​ស្រូវ ខណៈ​ពេល​កំពុង​តែ​បង់សំណាញ់​ស្រាប់តែ​មាន​អព្ភូតហេតុ​មួយ​កើតឡើង​ជាយថាហេតុ គឺ​បាក់​ធ្លាយ​ទំនប់​ធ្វើ​ឲ្យ​ទឹក​កួច​ក្រឡាប់​ទូក​អ្នករក​ត្រី​ទៅ​ក្នុង​រណ្តៅ​ដី​ដោយ​ទាំង​អ្នករក​ត្រី​ទាំង​២​នាក់​ទៅ​ជាមួយ ប៉ុន្តែ​ក្នុង​នោះ​បុរស​ម្នាក់​បាន​ស្រ​វេ​ស្រវា​ហែល​ទឹក​មក​ដល់​ច្រាំង ហើយ​បានរ​ត់ទៅ​ដល់​រោង​ដាក់​គ្រឿងចក្រ​ជីកដី​នៅ​ក្បែរ​នោះ ចំណែក​បុរស​ម្នាក់​ទៀត​លិចទៅ​ក្នុង​ទឹក​រក​សព​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​ងងឹតសូន្យ​សុង ពេល​ដែល​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​បាន​ត្រឹមតែ​ឈរ​មើល​ និង​ហាមឃាត់​មិន​ឲ្យ​មាន​មនុស្ស​ចូល​ទៅ​ជិត​ទេ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត ។

អ្នក​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ​វិច្ឆិកា នេះ នៅ​ជុំវិញ​បរិវេណ​រណ្តៅ​ដី​ដែល​បាក់​ទំនប់​នោះ ត្រូវ​បាន​លោក​ឧកញ៉ា​ជា​ម្ចាស់​ជួល​កម្លាំង​អាវុធហត្ថ​ទៅ​យាមកាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ និង​អ្នកយក​ព័ត៌មាន​ចូល​ទៅ​ជិត​ទេ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សូ​ម្បី​តែ​ថ្ងៃ​ធម្មតា​ក៏​លោក​ឧកញ៉ា ដែល​ជា​ម្ចាស់​រណ្តៅ​ដី​មិន​​អនុញ្ញាត​ឲ្យ​នរណា​ចូល​ទៅ​ជិត​ដែរ ទម្រាំ​តែ​មានរឿង​បែប​នេះទៀត​រឹតតែ​មិន​ឲ្យ​ចូល​ទៅ​ជិត​ហើយ ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក