លោកឡូរ៉ង់ ហ្វាប៊ីយូស៖បារាំង​ឈប់​យក​លោកអាសាដ​ធ្វើ​ជា​ឧបសគ្គ​នៃ​អន្តរកាល​នយោបាយ​នៅ​ស៊ីរី

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

នៅ​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ជំហរ​ថ្មី​របស់​បារាំង​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ យោង​តាម​លោក​ហ្វាប៊ីយូស បារាំង​ឈប់​យក​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ធ្វើ​ជា​ឧបសគ្គ​នៅ​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​ស៊ីរី​ទៀត​ឡើយ មាន​ន័យ​ថា គេ​អាច​ដាក់​បញ្ចូល​លោក​អាសាដ​ជា​តួអង្គ​នយោបាយ​ម្នាក់​នៅ​ក្នុង​សម័យ​អន្តរកាល​នយោបាយ​ស៊ីរី។ គួរ​ជម្រាប​ជូន​ថា​កន្លង​មក បស្ចិមលោក រួម​ទំាង​បារាំង​ផង​បាន​ប្រកាស​ដាច់​ណាត់​ថា បុគ្គល​អាសាដ​មិន​អាច​បន្ត​ស្ថិត​ជា​តួអង្គ​នយោបាយ​នៅ​ក្នុង​សម័យ​អន្តរកាល និង​អនាគត​នយោបាយ​ស៊ីរី​បាន​ទេ។

ការ​ដែល​បារាំង​បាន​ប្តូរ​ជំហរ​ស្តីពី​ដំណោះស្រាយ​ឲ្យ​វិបត្តិនយោបាយ​នៅ​ស៊ីរី​ពេល​នេះ គឺ​មក​ពី​បារាំង​បាន​ចាត់​ទុក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ជា​អាទិភាព​ទី១។ អាទិភាព​ទី១​ក្រោយ​ពី​បារាំង​បាន​ទទួល​រង​អំពើ​ភេរវកម្ម​យ៉ាង​សាហាវ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា​កន្លង​ទៅ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៣០នាក់ និង​របួស​ជាង ៣០០នាក់​ផ្សេង​ទៀត។ លោក​ប្រមុខ​ការទូត​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី៥ ធ្នូ​ថា ដើម្បី​អាច​ឲ្យ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ទទួល​បាន​ប្រសិទ្ធិភាព គេ​ត្រូវ​តែ​មាន​ការ​រួម​សហការណ៍​ពី​កម្លំាង​គ្រប់​និន្នាការ​នៅ​ស៊ីរី និង​នៅ​ក្នុង​តំបន់។

ទាក់ទង​នឹង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ផ្ទែក្នុង​នៅ​ស៊ីរី លោក​ហ្វាប៊ីយូស​បាន​យល់​ឃើញ​ថា ស៊ីរី​រួម​គ្នា​តែ​មួយ​​ទើប​អាច​ឈាន​ដល់​ការ​ផ្លាស់ប្តូរ​នា​ពេល​អនាគត មាន​ន័យ​ថា លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ត្រូវ​តែ​ជា​តួអង្គ​នយោបាយ​ម្នាក់​មិន​អាច​ខ្វះ​បាន​នៅ​មុន​សម័យ​អន្តរកាល​នយោបាយ​ស៊ីរី។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ហ្វាប៊ីយូស​បាន​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​​ជំហរ ១៨០អង្សារ​របស់​បារាំង​ទាក់ទង​នឹង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​នៅ​ស៊ីរី។ លោក​ហ្វាប៊ីយូស​បាន​លើក​យក​បទពិសោធន៍​អតីតកាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​មក​បញ្ជាក់​ថា អន្តរាគមន៍​កម្លំាំង​បរទេស​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​បាន​បំផុស​ឲ្យ​មាន​ការ​ងើប​បះបោរ​របស់​ប្រជាជន​ម្ចាស់​ស្រុក ព្រោះ​ពួក​បាន​ចាត់​ទុក​កម្លាំង​បរទេស​ថា​ជា​កម្លាំង​ឈ្លានពាន។

គួរ​រម្លឹក​ជូន​ថា​តាំង​ពី​ដំបូង​ម្ល៉េះ ក្រុម​ប្រទេស​បស្ចិមលោក ពិសេស​បារំាង​តែ​ម្តង​បាន​ចេញ​មុខ​ប្រកាស​ក្តែងៗ​ថា គេ​ត្រូវ​តែ​កំចាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី។ ទីក្រុង​ប៉ារីស​បាន​អះអាង​ថា គេ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដោយ​ទុក​លោក​អាសាដ​ឲ្យ​កាន់​អំណាច​នោះ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​រុស្ស៊ី និង​អ៊ីរ៉ង់​មិន​យល់​ស្រប​ដូច​បស្ចិមលោក​នោះ​ទេ។ មូស្គូ ក៏​ដូច​តេហេរ៉ង់​បាន​យល់​ឃើញ​ថា គេ​មិន​អាច​ទាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី​បាន​ទេ និយាយ​បែប​ផ្សេង គេ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដោយ​គ្មាន​វត្តមាន​លោក​អាសាដ​បាន​ឡើយ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក