ខ្មែរក្រហមចាប់ខ្លួន និងសម្លាប់មេដឹកនាំធំៗនៅថ្ងៃ១៧ មេសា ១៩៧៥

0 4

ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ ជាថ្ងៃដែលពួកខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងប្រទេសទាំងមូល ហើយបានរុញប្រជាជនខ្មែរទូទាំងប្រទេសធ្លាក់ក្នុងជ្រោះមរណៈ ក្រោមអំពើដ៏សាហាវយ៉ុងខ្នងរកអ្វីប្រៀបផ្ទឹមពុំបានឡើយនៃពួកបិសាចព្រៃខ្មែរក្រហម។
រឿងរ៉ាវមហាសែនឈឺចាប់បានកន្លងទៅអស់រយៈពេល៤៥ឆ្នាំ ក៏ពិតមែន តែរឿងទាំងអស់នោះនៅតែស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប នូវមហាទុក្ខរស់នៅយ៉ាងវេទនាបំផុត ភាពល្វីងជូរចត់មិនអាចពិពរណ៍បាន និងការនិរាសព្រាត់ប្រោសគ្នារហូតដល់សព្វថ្ងៃ។
ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២០នេះ ខ្ញុំសូមលើកយករឿងរ៉ាវរបស់ឥស្សរជនទាំងឡាយដែលបានស្លាប់នៅថ្ងៃដែលពួកខ្មែរក្រហមដណ្តើមបានក្រុងភ្នំពេញតែម្តង។

Comments
Loading...