លោកបណ្ឌិតនិតីសាស្រ្ត ឌុក រ៉ាស៊ី បញ្ញវ័ន្តដ៏ឧត្តមមួយរូបនៃកម្ពុជា

0 0

យើងខ្ញុំបានទទួលដំណឹងដ៏សែនក្រៀមក្រំមួយពីក្រុមគ្រួសារលោកបណ្ឌិត ឌុក រ៉ាស៊ី បានអោយដឹងថា អតីត ឯកអគ្គរដ្ឋទូតខ្មែរ ប្រចាំទីក្រុងឡុងដ៍ លោកបណ្ឌិត ឌុក រ៉ាស៊ី បាន ទទួល មរណភាពហើយ ថ្ងៃពុធ ទី ២៥ មីនា នៅរដ្ឋធានីប៉ារីស ហើយត្រូវនិងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ម៉ោងនៅប្រទេសកម្ពុជា។
ក្នុងសង្គមខ្មែរមុនឆ្នាំ១៩៧៥ មានមហាជនច្រើនណាស់ដែលស្គាល់លោកបណ្ឌិត ឌុក រ៉ាស៊ី ដោយដឹងថាលោកជាអ្នកនយោបាយជើងចាស់ ដ៏មានកិត្តិនាមកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ រហូតដល់ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។

Comments
Loading...