លោក កែម ឡី៖ ជ្រុងប្រាំសំខាន់ៗសម្រាប់កែលម្អគុណភាពនយោបាយនៅកម្ពុជា

22
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

លោក កែម ឡី បានសរសេនៅគំនិតមួយចំនួនសម្រាប់កែលម្អគុណភាពនយោបាយដែលមានខ្លឹមសារដូចតទៅ

ជ្រុងទី១ ពលរដ្ឋសកម្ម
ពលរដ្ឋត្រូវតែជាពលរដ្ឋសកម្មដែលធ្វើឲ្យមន្រ្តីសាធារណ:រួមទាំងមន្រី្តជាប់ឆ្នោតមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងពលរដ្ឋ។

ជ្រុងទី២ សង្គមសុីវិល
ភ្នាក់ងារអង្គការសង្គមសុីវិលដែលត្រូវតែចូលរួមសកម្មនិងពេញលេញបន្ថែមទៀតដើម្បីឲ្យមានអភិបាលកិច្ចល្អ និងទំនួលខុសត្រូវសង្គមខ្ពស់ជាងនេះ។

ជ្រុងទី៣ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគ
ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគនយោបាយត្រូវបង្កើនការផ្តល់ព័ត៌មានពិតជាក់ស្តែងបន្តទៀតក្នុងការពង្រឹងសិទ្ធិអំណាចពលរដ្ឋ និង ផ្តល់ឱកាសសម្រាប់អ្នកគ្មានសម្លេង និងជនរងគ្រោះ ។

ជ្រុងទី៤ គណបក្សប្រឆាំង
គណបក្សប្រឆាំងត្រូវបន្តតាមដានរដ្ឋាភិបាលលើអ្វីដែលអសកម្ម កង្វះចន្លោះ និង ផ្តល់អនុសាសន៍ក្នុងការកែតម្រូវ។

ជ្រុងទី៥ គណបក្សកាន់អំណាច
គណបក្សកាន់អំណាចដែលកាន់រដ្ឋាភិបាលត្រូវបង្កើនការបើកចំហ តម្លាភាព និង មិនរំលោភលើតួនាទីសភា និងតួនាទីតុលាការ។

ខ្ញុំសូមលើកឡើងជាថ្មីថា ខ្ញុំបាទរក្សាជំហ និងពាក្យសម្តីរបស់ខ្ញុំមិនចូលរួមជាមួយគណបក្សណាមួយឡើុយ ព្រោះនយោបាយស្រុកខ្មែរ ខ្ញុំបាទត្រូវដើរតួនាទីជាអ្នកសិក្សាស្រាវជ្រាវ និងអ្នករូតវាំងននដើម្បីឲ្យដឹងថាអ្វីជា ស និងអ្វីខ្មៅ។

សូមជនរួមជាតិមេត្តាជួយពិនិត្យករណីមានបងប្អូនយើងចេះតែបំប៉ោងព័ត៌មាន និង សូមសារព័ត៌មានមេត្តាពិនិត្យប្រភពព័ត៌មានផង មុនធ្វើការផ្សព្វផ្សាយ។

ប្រភព៖ https://www.facebook.com/KemLeyResearcherOfficial

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក