11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

កោះសន្តិភាព ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៧:០៦   (18-10-2016 17:06)

រាជធានីភ្នំពេញ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៦ បានបង្ហាញថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ៖ ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តលាតសន្ធឹងលើព្រះរាជាណាចក្រកម្ពុជា ហើយលក្ខណៈបែបនេះធ្វើឱ្យ សីតុណ្ហភាពអប្បបរមាពី២៣-២៥oC និងអតិបរមាពី៣០-៣២oC ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី៤-៥m/s រលកសមុទ្រអាចមានកម្ពស់ពី០,៥០-១,២៥m ជាហេតុធ្វើអោយភ្លៀងនៅបន្តធា្លក់ច្រើននៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន នៅផ្នែកខ្លះនៃខេត្តកែប កំពត ព្រះសីហនុ ខេត្តកោះកុង និងខេត្តតាកែវ ។

kohsantepheap-2 kohsantepheap-3 kohsantepheap-4 kohsantepheap-6 kohsantepheap-7

ចំណែកឯ ភ្លៀងអាចនឹងមានធ្លាក់ពីតិចទៅបង្គួរ មានតាមបណ្តាខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង ខេត្តកណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ ។

ប្រព័ន្ធសម្ពាធទាបបានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា ឥទ្ធិពលនេះធ្វើអោយតំបន់វាលទំនាប និងផ្នែកខ្លះនៅតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់តិច ក្នុងនោះមាន ៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង និងខេត្តប៉ៃលិន ៕kohsantepheap-5 kohsantepheap-8 kohsantepheap-9 kohsantepheap-10 kohsantepheap-11 kohsantepheap-12

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក