នេត ចរិយា សិចស៊ី​កប់​ស៊េរី​ជាមួយ​ឈុត​ប៊ីគីនី​ដេក​សំដិល​បង្អួត​សង្សារ​

20
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

chakyaភ្នំពេញ: លេចប្រជែងនឹងស្នាដៃភាពយន្តខ្នាតធំរឿងបណ្តឹងស្រីទាំងប្រាំ កក្រើកវិស័យភាពយន្តខ្មែរ ដែលនឹងសម្ពោធចាក់បញ្ចាំងថ្ងៃទី ២១ ខែតុលានេះ តួអង្គស្រីក្នុងសំណុំរឿងបណ្តឹងទាំងប្រាំ នាង នេត ចរិយា ដែលល្បីនឹងស្នេហាក្រៅការសម្តែង ផ្អែមល្ហែមនឹងសង្សារអ្នកជំនួញស្រាជីវ៉ាក់ ឥតល្ហែ តែមិនខ្វល់វេលាដឹកដៃគ្នា ក្រាបផ្ទឹមបំពេញក្រឹត្យក្រមប្រពៃណី ក៏បន្ថែមនូវរូបភាពសិចស៊ី ស្លៀកប៊ីគីនីដេកសំដិលសម្ញែងប្រាណ បង្អួតសង្សារធ្វើឲ្យកក្រើកក្នុងសង្គមខ្មែរ។

ខណៈដែលពេលាជ័យដឹកដៃសង្សាអ្នកជំនួញស្រាជីវ៉ាក់ ជនជាតិសិង្ហបុរី ចូលរោងការក្រាមផ្ទឹម បំពេញសិរីប្រពៃណីខ្មែរក៏ប្រែជាស្ងប់ឈឹង ទាំងពន្លកវល្លិ៍ស្នេហ៍ ឆ្លងសញ្ជាតិនេះ ក៏ត្រូវបានមហាជនដឹងពេញនគរហើយថា បានដុះឡើងច្រើនឆ្នាំ ទាំងបណ្តើរគ្នាផ្អែមល្ហែមកៀកកើយផ្អើលភ្នែកញាតិក៏កាន់តែមានភាពស្អិតល្មួតបេះមិនដាច់។

នាង នេត ចរិយា ដែលជាតួសម្តែងសំខាន់ផងដែរក្នុងរឿង បណ្តឹងស្រីទាំងប្រាំ ដែលសម្ពោធដាក់បញ្ចាំងនៅល្ងាចនេះ ក៏ធ្វើឲ្យមហាជនផ្ទុះការលាន់មាត់ផងដែរនឹងរូបថត សិចស៊ី បិទតែត្រង់ចំណុចកេរ្តិ៍ដេកផ្ងារសំដិលមាត់អាងហែកទឹក។ ដែលថា មានច្រើនណាស់ដែលឃើញ នេត ចរិយា មួយរយៈនេះបណ្តើរសង្សារ មិនខ្វល់រឿងរៀបការ បញ្ចេញភាពផ្អែមល្ហែម សិចស៊ីជាមួយគ្នា ប៉ុន្តែរូបភាពសិចស៊ី ក្នុងឈុតក្រហមកំប៉ិតឡិតចុងក្រោយនេះ ដូចជារាងជ្រុលបន្តិចហើយ»។

រំលេចលើសពីរូបភាពផ្អែមល្ហែមស្និទ្ធស្នេហ៍ និងសង្សារអ្នកជំនួញស្រា ជនជាតិសិង្ហបុរី ថតឱបគ្នាក្នុងសម្លៀកបំពាក់សមរម្យ និងបង្ហាញស្ដាយសិល្បៈនៅមាត់អាងហែលទឹក នាង នេត ចរិយា ក៏បង្ហាញភាពអស្ចារ្យ បង្ហោះក្នុងអ៊ីនស្តាក្រាមនៅថ្ងៃទី ២០ ខែតុលា បុរសៗមើលឃើញស្ទើរនឹងទប់អារម្មណ៍មិននឹង នូវរូបថតដេកផ្ងារ ធ្មេចភ្នែក យកដៃទាំងពីរបំបង់ទៅលើក្បាល ភ្នែកបិទជិត ក្នុងអារម្មណ៍ដ៏ស្ងប់ស្ងាត់ លើមាត់អាងទឹក លេចឡើងនូវរាងកាយដ៏សិចស៊ី ពីសម្លៀកបំពាក់ក្នុងស្រ្តីបិទបាំងតែកេរ្តិ៍ម្តាយ ដូចគ្មានបារម្ភពីភាពអៀនខ្មានសូម្បីបន្តិចឡើយ។

ក្នុងនោះក៏មានអ្នកគំនិតជាតិនិយម ដែលមើលឃើញរូបថតនោះ ក៏បានលើកឡើងថា៖ «ចរិយា ធ្វើបែបនេះដូចជាលើសច្រើនហើយ ហើយក៏មិនខ្វល់រឿងប្រពៃណីខ្មែរ ក៏ថែមទាំងមិនថែរក្សាទៀតផង ។ ល្មមៗបានហើយ»។

បើទោះជាយ៉ាងណា ជុំវិញរូបភាពសិចស៊ី បង្អួតកាយចំណាយទាំងកេរ្តិ៍ម្តាយនេះ នៅមិនអាចទំនាក់ទំនង នាង នេត ចរិយា បកស្រាយបានទេ ខណៈដែលទូរស័ព្ទនាងមិនអាចទំនាក់ទំនងបាន ប៉ុន្តែមុននោះនាងក៏ធ្លាប់បានប្រាប់ថា៖ «ភាពសិចស៊ីនោះ មានមែនតែមិនធ្វើឲ្យជ្រុល ហើយបើមានក៏មិនធ្វើនៅលើវេទិកាសិល្បៈនោះដែរ ធ្វើតែតាមទីសម្រាប់លំហែកាយប៉ុណ្ណោះ»។

ជាមួយគ្នានោះ ស្រីស្រស់តូចច្រឡឹងកំពុងស្ថិតក្នុងអន្លង់ស្នេហ៍អ្នកជំនួញស្រាជនជាតិសិង្ហបុរីរូបនេះ ក៏បានប្រាប់ថា៖ «រឿងរៀបការមិនឲ្យខកខាននោះទេ ប៉ុន្តែពេលវេលាមិនអនុគ្រោះព្រោះរវល់នឹងការងារច្រើន ក៏ចេះតែបណ្តោយៗទៅសិនទៅ»៕

 ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក