គណៈ​ប្រតិភូ​តាលីបង់​​​​​​​ទៅ​​​​​ប៉ាគីស្ថាន​ តាលីបង់​បដិសេធ​ពាក្យចចាមអារ៉ាម​ចរចា​សន្តិភាព​​

2
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

000_del6392458_0ថ្មីៗនេះ គណៈប្រតិភូក្រុមតាលីបង់អាហ្វហ្កានីស្ថានមួយក្រុម ទើបតែធ្វើដំណើរចេញពីកាតា ទៅប៉ាគីស្ថាន ដែលធ្វើអោយគេរឹតតែសង្ស័យថា ក្រុមតាលីបង់ពិតជាបានចរចាសំងាត់ជាមួយតំណាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន កន្លងមកមែន។ ប៉ុន្តែ អ្នកនាំពាក្យតាលីបង់បានបដិសេធជាថ្មី នូវពាក្យចចាមអារ៉ាមទាំងនេះ។ តាលីបង់ទាត់ចោលពាក្យចចាមអារ៉ាមនេះម្តងហើយ កាលពីថ្ងៃពុធ។

អ្នកនាំពាក្យតាលីបង់ ហ្សាប៊ីហ៊ូឡា មូចាហ៊ីត បានទទួលស្គាល់ នៅថ្ងៃសៅរ៍នេះថា គណៈប្រតិភូក្រុមខ្លួនពិតជាទៅប៉ាគីស្ថានមែន ហើយពួកគេទើបធ្វើដំណើរមកពីប្រទេសកាតា។ ជាថ្មីម្តងទៀត ក្រុមតាលីបង់បានបដិសេធពាក្យចចាមអារ៉ាម ដែលលើកឡើងថា តាលីបង់បានចរចាដោយសំងាត់ជាមួយអាហ្វហ្កានីស្ថាន ក្នុងទឹកដីកាតា។ គួរបញ្ជាក់ថា ក្រុមតាលីបង់មានការិយាល័យនយោបាយមួយកន្លែង នៅទីក្រុងដូហា ប្រទេសកាតា។

កាលពីថ្ងៃ១៨  តុលា រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានលើកឡើងថា តាំងពីខែកញ្ញាមក អាជ្ញាធរក្រុងកាប៊ូល និងក្រុមតាលីបង់បានចរចាសន្តិភាពជាមួយគ្នា ដោយសំងាត់ នៅទីក្រុងដូហា។ កិច្ចចរចាសន្តិភាពរវាងក្រុមតាលីបង់ និងអាហ្វហ្កានីស្ថាន ត្រូវបានព្យួរចោលតាំងពីពាក់កណ្តាលឆ្នាំ២០១៥ម្ល៉េះ។

ប៉ុន្តែ ថ្ងៃសៅរ៍នេះ ក្រុមតាលីបង់បដិសេធម្តងទៀតនូវព័ត៌មានថា តាលីបង់បានចរចាជាមួយតំណាងរដ្ឋាភិបាលក្រុងកាប៊ូល។ អ្នកនាំពាក្យក្រុមតាលីបង់លើកឡើងថា គណៈប្រតិភូខ្លួនធ្វើដំណើរពីកាតា ទៅប៉ាគីស្ថាន ដើម្បីកិច្ចការទាក់ទងជនភៀសខ្លួនអាហ្វហ្កានីស្ថាន និងការបិទទ្វារសាលារៀន ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។

ក្រសួងការបរទេសអាហ្វហ្កានីស្ថានវិញ គូសបញ្ជាក់ឡើងថា ក្រុមតាលីបង់គ្មានសិទ្ធីធ្វើដំណើរទៅបរទេសទេ ព្រោះក្រុមនេះស្ថិតក្នុងបញ្ជីក្រុមភេរវជនអន្តរជាតិ របស់អង្គការសហប្រជាជាតិ។ តែយោងតាមអាហ្វហ្កានីស្ថាន ពួកតាលីបង់ប្រហែលជាអាចធ្វើដំណើរ ទៅក្រៅស្រុកបាន ករណីពួកគេចង់ធ្វើកិច្ចការសន្តិភាពអ្វីមួយ៕

 

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក